នៅកាលីហ្វ័រញ៉ាផ្ទុះការតវ៉ាប្រឆាំងត្រាំជាថ្មីទៀត

 

ពលរដ្ឋប្រមាណ២០០០នាក់ ប្រមូលផ្តុំតវ៉ាជាមួយលោក ដូណល ត្រាំ ដែលមានការហែក្បួនដោយសន្តិវិធី នៅក្នុងទីក្រុង ឡូស អាន់ហ្គឺឡេស រដ្ឋកាលីហ្វ័រញ៉ា អាមេរិក​ កាលពីថ្ងៃអាទិត្យម្សិលមិញ ហើយមានគម្រោងបន្តនៅថ្ងៃចន្ទទៀត។​

ត្រាំ គឺជា អ្នកជំនួញម្នាក់ឈរឈ្មោះនៅគណបក្សសាធារណរដ្ឋ  ពេលយុទ្ធនាការឃោសនា លោកព្រមាន​ប្រឆាំង​ក្រុម​ជនអន្តោប្រវេសន៍ខុសច្បាប់ និង គំរាមចាប់លោក​លោកស្រី គ្លីន​តុ​ន មកពីគណបក្សប្រជាធិបតេយ្យដាក់​គុកពេលលោកឈ្នះការបោះឆ្នោត គឺបានធ្លាក់ប្រជាប្រិយភាពពេលបោះឆ្នោត​ថ្ងៃទី៨ខែ វិច្ឆិកា ប៉ុន្តែការប្រកួតប្រជែងអ្នកតំណាងឈ្នះ នេះបើផ្អែកតាមការទូទាត់របស់ក្រុម​មន្ត្រីជំនាញរដ្ឋអាមេរិក​។​

អ្នកតវ៉ាម្នាក់ឈ្មោះ  Horalia Jauregui ថ្លែងថា លោក​ចង់ប្រាប់ត្រាំថា អន្តោរប្រវេសន៍បានជួយឲ្យសេដ្ឋកិច្ចរីកចម្រើន ហើយថា ជនអន្តោប្រវេសន៍មិនចង់បានអ្វីដែល​មិនគិតថ្លៃនោះទេ។​

ក្រុមអ្នកតវ៉ាបានលើកឡើងបដាដែលពួកចុះហត្ថលេខា ហើយស្រែកថា បញ្ឈប់ត្រាំ ហើយស្វាគមន៍ជនភៀសខ្លួន និង ជំរុញឲ្យអាមេរិកគិតម្តងទៀត ចំពោះសារដែលលោកត្រាំថា ឲ្យអាមេរិករីកចម្រើនខ្លាំងអស្ចារ្យម្តងទៀត។​

នៅកាលីហ្វ័រញ៉ា អ្នកបោះឆ្នោតភាគច្រើនលើសលប់ បោះឆ្នោតគាំទ្រលោកហ៊ីលឡារីគ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ។ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ