ចិននឹងផ្តល់សម្ភារមួយចំនួន​ដល់​ គ ជ ប នៅថ្ងៃស្អែក

គ.ជ.ប

រដ្ឋាភិបាលចិននឹងប្រគល់សម្ភារមួយចំនួនដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃស្អែកនេះ ដើម្បីប្រើប្រាស់ក្នុងកិច្ចការងារបោះឆ្នោត។​

តាមសេចក្តីប្រកាសព័ត៌មានរបស់ គ ជ ប ចេញផ្សាយនៅថ្ងៃទី​១៦ខែធ្នូឲ្យដឹងថា ពិធីប្រគល់ជំនួយសម្ភារនេះ ធ្វើឡើងនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ នៅកន្លែងឃ្លាំងរបស់ គ ជ ប ។ ក្នុងពិធីនេះមានការចូលរួមពីលោក ស៊ិកប៊ុន ហុកប្រធាន គ ជ ប និង លោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិន​ប្រចាំកម្ពុជា។​

សេចក្តីប្រកាសព័ត៌មាន​នោះ ក៏បានអំពាវនាវឲ្យអ្នកសារព័ត៌មាន និង អន្តរជាតិ​ចូលរួម ដែលកម្មវិធីចាប់ផ្តើម​នៅម៉ោង ៩ព្រឹក។​ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ