ម៉ាឡេស៊ី​អំពាវនាវឲ្យអាស៊ានជួយដល់ជនជាតិរ៉ូហ៊ីងយ៉ាកំពុងរស់នៅម៉ាឡេស៊ី​

ម៉ាឡេស៊ីនៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យសហគមន៍អាស៊ាន​ជួយអន្តរាគមន៍ផ្តល់ជំនួយ និង ស៊ើបរកអ្នកដែលត្រូវទទួលខុសត្រូវចំពោះការធ្វើទុក្ខបុកម្នេញដល់ ជនជាតិរ៉ូហ៊ីងយ៉ា នឹងអ្នក​ដែលភៀសខ្លួនចេញពីប្រទេសមីយ៉ានម៉ា ហើយកំពុងរស់នៅក្នុងប្រទេសម៉ាឡេស៊ី។​

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី​ លោក​ Anifah Aman ថ្លែងនៅក្នុងកិច្ចប្រជុំមួយដែលមាន១០ប្រទេសចូលរួម ប្រជុំនេះធ្វើឡើងនៅទីក្រុងយ៉ង់ហ្គោនប្រទេសមីយ៉ាន់ម៉ាតាមការអញ្ចើញរបស់លោក អ៊ុង សានស៊ូជី គឺក្រោយពេលមួយសប្តាហ៍ដែលមានរបាយការណ៍ថា ពួកយោធា បានសម្លាប់ រំលោភផ្លូវភេទ និង ចាប់ខ្លួន​ជនស៊ីវិលជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។​នេះបើតាមទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។​

ចំណែកមីយ៉ាន់ម៉ា បានប្រកាសច្រានចោល ការចោប្រកាន់នេះ ហើយថ្លែងថា របាយការណ៍នោះត្រូវបានគេប្រឌិតឡើងដើម្បីឲ្យមានបញ្ហាផ្ទៃក្នុងនៅរដ្ឋរ៉ាឃីន ដែលទីនោះមានជនជារ៉ូហីងយ៉ាច្រើនរស់នៅ។​

លើសពីនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏បានអញ្ជើញតំណាងអ្នកសារព័ត៌មាន គណៈប្រតិភូនានាឲ្យទៅពិនិត្យមើលកន្លែងប៉ះទង្គិចគ្នានៅក្នុងរដ្ឋរ៉ាឃីននោះ។​

លោក​Anifah ថ្លែងថា ជម្លោះនៅក្នុងរដ្ឋរ៉ាឃីន វាបានបង្កបញ្ហាសន្តិសុខ និង ស្ថិរភាពនៅក្នុងតំបន់​ ដែលបច្ចុប្បន្ន​ជាជាតិរ៉ូហ៊ីងយ៉ា​ប្រមាណ​៥៦០០០នាក់ កំពុងរស់នៅតំបន់អ្នកកាន់សាសនាឥស្លាមនៅម៉ាឡេស៊ី ដែលអ្នកទាំងនោះរត់គេចចេញពីភាពចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ា។​

រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​លោក​Anifah ថ្លែងថា លោកសង្ឃឹមថា បញ្ហាទាំងនេះ បណ្តារប្រទេសក្នុងតំបន់អាស៊ាននឹងចូលរួមដោះស្រាយទាំងអស់គ្នា។​ លោកថ្លែងថា ស្ថានភាពប្រសើរឡើងនៃសិទ្ធិមនុស្សលើជនជាតិរ៉ូហ៊ីងយ៉ាហាក់ដូចជា យីតយ៉ាវ។​ លោកព្រមាន​ថា ពួកក្រុមរដ្ឋឥស្លាមនឹងអាចចាប់យកឱកាសពីបញ្ហាដែលកំពុងកើតមាននៅក្នុងរដ្ឋរ៉ាឃីននៃប្រទេសមីយ៉ាន់ម៉ា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ