កូរ៉េខាងត្បូង​បញ្ចូនពលរដ្ឋកូរ៉េខាងជើ់ងនិង​នាវាពីរគ្រឿងចេញពីប្រទេសក្រោយជួយសង្គ្រោះ

កូរ៉េខាងត្បូងបានសម្រេចបញ្ជូន​ពលរដ្ឋកូរ៉េខាងជើង​ចំនួន​៨នាក់ និង នាវាពីរគ្រឿងទៅកាន់ ដែនដីកំណើតរបស់គេវិញនៅថ្ងៃចន្ទនេះ បន្ទាប់ពីការជួយសង្គ្រោះដ៏គ្រោះថ្នាក់នៅក្នុងរលកសមុទ្រកាលពីសប្តាហ៍មុន​។​

ក្រសួងបង្រួបបង្រួមកូរ៉េរបស់កូរ៉េខាងត្បូងបានថ្លែងថា ការសម្រេចបញ្ជូនទៅវិញនេះ ដោយសារអ្នកទាំងនោះថ្លែងថា ពួកគេចង់ទៅរស់នៅដែនដីកំណើតវិញ​ ទើបអាជ្ញាធរសម្រេចបញ្ជូនទៅតាមការស្នើសុំ។​

អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េ លោក​Jeong Joon-hee ថ្លែងថា ការបញ្ជូននេះ គឺធ្វើឡើងតាមការស្នើរបស់ពលដ្ឋទាំងនោះ។​ លោក​ថា  ការសម្រេចបញ្ជូននេះ ក៏ធ្វើឡើង​បន្ទាប់ពីអាជ្ញាធរកូរ៉េខាងជើង​មិនបានចាប់អារម្មណ៍ពីគម្រោង​ត្រឡប់ទៅវិញនេះ កាលពីសប្តាហ៍មុននោះទេ ខណៈក្នុងចំណោមពួកគេនោះ អ្នកខ្លះកំពុងមានជំងឺដោយសារអាកាសធាតុត្រជាក់ខ្លាំងនៅក្នុងសមុទ្រ។​

ក្រុមអ្នករស់រានមានជីវិតបានថ្លែងថា មនុស្សម្នាក់ដែលនៅលើទូកក្តោងក្នុងសមុទ្រនោះបានស្លាប់ដោយសារតែ មិនមានអាហារបរិភោគគ្រប់គ្រាន់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ