ព័ត៌មានថ្ងៃនេះ ​ចំនួន​អ្នក​ស្លាប់​ដោយសារ​រញ្ជួយ​ដី​នៅនេ​ប៉ាល់​កើន​ឡើង​ជាង​២០០០​នាក់​ផ្ទះពលរដ្ឋ៧ខ្នងនៅខេត្តបន្ទាយមានជ័យត្រូវបានបំផ្លាញដោយសារខ្យល់កន្ទ្រាក់លាយភ្លៀងប្រជា​សហគមន៍​ព្រៃ​ឡង់​អំពាវនាវ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​បញ្ឈប់​ការកាប់​បំផ្លាញ​ជាបន្ទាន់​​សមត្ថកិច្ច​ទប់ស្កាត់​ព​លករ​និង​កុមារ​៧៧​នាក់ ឆ្លងដែន​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​​លោក​ហ៊ុន​សែន​ណែនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ពន្លឿន​បើក​បៀវត្ស​ឲ្យ​មន្ត្រីរាជការ​សម្រាប់​ខែ​ឧសភា​មន្ត្រី​បក្សប្រឆាំង​និង​ពលរដ្ឋ​ជិត​១០០​នាក់​ទៅ​ពិនិត្យ​ករណី​វៀតណាម​បំផ្លាញ​ដំណាំ​ពលរដ្ឋ​ខ្មែរ​​មន្ត្រី​ហ៊្វុនស៊ិនប៉ិច​ថា​គ្រោះថ្នាក់​ចរាចរណ៍​លើ​ក្បូន​រថយន្ត​សម្តេចក្រុមព្រះ​ជា​រឿង​ភេ​វរ​កម្ម​លោក ហ៊ុន សែន ប្រកាស​កុំឲ្យ​លោក​ សម រង្ស៊ី​ សង​សឹក ​ពេល​លោក​ធ្វើ​ជា​នាយករដ្ឋមន្រ្តីនេ​ប៉ាល់​អំពាវនាវ​រក​ជំនួយ​បន្ទាន់​ខណៈ​អ្នកស្លាប់​ដោយ​សាររ​ញ្ជួយ​ដី​កើន​ដល់​ជាង​១៣០០​នាក់​ចំនួនអ្នកស្លាប់កើនដល់ជិត៧០០នាក់ដោយសាររញ្ជួយដីនៅនេប៉ាល់

ថ្ងៃអាទិត្យ ទី26 មេសា 2015
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

ប្រជាពលរដ្ឋ​មួយចំនួននៅខេត្តកំពង់ស្ពឺ ចោទ​មេភូមិ​ពាម​ឃ្លៃ ប្រកាន់​បក្ខពួក​នៅពេល​ចែក​អំណោយ​​

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃសៅរ៍ ទី15 មិនា 2014, 11:11 AM​

​ប្រជាពលរដ្ឋ​ក្រីក្រ​មួយចំនួន ចោទ​មេភូមិ​ពាម​ឃ្លៃ ឃុំ​ទំពណ៌​មាស ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ ថា​ រើសអើង​ពួកគាត់​ដែល​មាន​និន្នាការ​គណ​បក្ស​ផ្សេង​គ្នា នៅពេល​ចែក​អំណោយ​។​

​ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ភូមិ​ពាម​ឃ្លៃ ប្រាប់ VOD ឲ្យដឹងថា នៅ​ថ្ងៃ​ទី ៩​ខែ​មីនា មេភូមិ​បាន​ចែក​អំណោយ​ដល់​ជន​ក្រីក្រ​នៅ​វត្ត​​​ឧត្តរមានជ័យ ភូមិ​ពាម​ឃ្លៃ  ប៉ុន្តែ​គាត់​មិន​បាន​ទទួល​អំណោយ​នោះទេ ទោះបីជា​គាត់​មាន​ប័ណ្ណ​ក្រីក្រ​ក៏​ដោយ​។ លោក បន្តថា ការ​រើស​អើង ដោយសារ​គាត់​បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាង​គណបក្ស​សម រង្ស៊ី ប្រចាំ​ភូមិ​នេះ​។​

VOD មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ដោយ​ផ្ទាល់​ពី​លោក សាយ ស​មិ  មេភូមិ​ពាម​ឃ្លៃ បាន​នៅឡើយ​ទេ​។ ប៉ុន្តែ ភរិយា​គាត់​ដែល​ធ្លាប់​​ចុះ​ចែក​អំណោយ ឲ្យដឹងថា ស្វាមី​របស់​គាត់​មិន​បាន​រើសអើង​ចំពោះ​ជនក្រីក្រ ឬ គណបក្ស​ណាមួយ​ឡើយ​។ អ្នកស្រី​បន្ត​ថា ដោយ​សារ​​អំណោយ​ពី​សប្បុរសជន​មាន​ចំនួន​តិចតួច ដូចនេះ​មិនបាន​ចែក​ដល់​គ្រួសារ​ក្រីក្រ​ទាំង​អស់​ទេ ប៉ុន្តែ​អំណោយ​លើក​ក្រោយ​អ្នក​ទាំង​នោះ នឹង​ទទួលបាន​វិញ​ម្តង​។​

​ការ​ចែក​អំណោយ ​កាលពី​ថ្ងៃ​ទី ៩ ខែ​មីនា នៅក្នុង​ឃុំ​ទំ​ពណ៌​មាស ​មាន​ប្រមាណ​ជា ១០០ គ្រួសារ ក្នុង​ចំនួន ១០ ភូមិ ប៉ុន្តែ​ក្នុង​ភូមិ​ខ្លះ​ទទួល​​បាន ១០​គ្រួសារ ភូមិ​ខ្លះ​ទទួលបាន ៧ ឬ ៨ គ្រួសារ​តែ​ប៉ុណ្ណោះ៕

សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com


Tags:

500

ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
ផ្ទះពលរដ្ឋ៧ខ្នងនៅខេត្តបន្ទាយមានជ័យត្រូវបានបំផ្លាញដោយសារខ្យល់កន្ទ្រាក់លាយភ្លៀង

ថ្ងៃទី26 មេសា 2015, 12:10 PM

ផ្ទះរបស់ប្រជាពលរដ្ឋនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ចំនួន៧ខ្នង ត្រូវបានរងការការខូចខាតដោយសារខ្យល់កន្រា្តក់ យ៉ាងខ្លាំងលាយឡំជាមួយ ភ្លៀងផ្គរ រន្ទះ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ ។  គេហទព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយនៅថ្ងៃទី២៥ខែមេសានេះ ភូមិស្តីក្រោម ខូចខាតលំនៅឋាន៦ខ្នង(របើកដំបូល៥ខ្នង និងរលំទាំងស្រុង១ខ្នង) និងភូមិស្តីលើ ឃុំគយមែង  រងការខូចខាត១ខ្នង បាក់សំយ៉ាបផ្ទះ តែគ្រោះធម្មជាតិនេះ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ។

ប្រជា​សហគមន៍​ព្រៃ​ឡង់​អំពាវនាវ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​បញ្ឈប់​ការកាប់​បំផ្លាញ​ជាបន្ទាន់​

ថ្ងៃទី26 មេសា 2015, 11:59 AM

​ប្រជា​សហគមន៍​ព្រៃ​ឡង់​នៅ​ថ្ងៃ​អាទិត្យ​នេះ អំ​នាវ​នាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋាភិបាល ជួយ​អន្តរា​គន៍​ជាបន្ទាន់ ដើម្បី​បញ្ឈប់​ក្រុមអ្នកមានអំណាច និង ក្រុមហ៊ុន​មួយចំនួន​ដែល​កំពុង​កាប់​ផ្លាញ​ព្រៃ​នៅក្នុង​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ ​។​ ​ប្រជា​សហគមន៍​ព្រៃ​ឡង់​មកពី​ភូមិ​ស្រែ​ថ្មាយ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ លោក ថៃ ប៊ុន​លៀង ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សិក្ខា​ស្ដីពី យុវជន និង​ការការពារ​ព្រៃ​ឡង់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា សព្វថ្ងៃនេះ ព្រៃ​ឡង់​ត្រូវបាន ជនខិលខូច ក្រុម​ឈ្នួញ និង​អ្នកមានអំណាច​មួយ​ចំនួន​កំពុងតែ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​យ៉ាង​អាណាធិបតេយ្យ ។ លោក​បន្តថា កាប់​ឈើ​នៅ​ព្រៃ​ឡង់​នេះដែរ ធ្វើឲ្យ​ពួកគាត់​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ  ព្រោះ​ជីវភាព​អ្នក​ភូមិ​ត្រូវ​ពឹងផ្អែក​លើ​អនុផល​ពី​ព្រៃឈើ​ទាំងនោះ ។ 

​សមត្ថកិច្ច​ទប់ស្កាត់​ព​លករ​និង​កុមារ​៧៧​នាក់ ឆ្លងដែន​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​

ថ្ងៃទី26 មេសា 2015, 11:34 AM

​កម្លាំង​ជំនាញ​ប្រឆាំង​ការជួញដូរ និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​មូលដ្ឋាន ខេត្ត​បន្ទាយមានជ័យ ទប់ស្កាត់ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ចំនួន​៧៧​នាក់ កាលពី​ថ្ងៃ​ទី​២៤​ខែ​មេសា ​។​ ​គេហទំព័រ​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា​នេះ​ឲ្យដឹងថា កាលពី​រសៀល ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​នេះ ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន ​៤៩​នាក់ រួម​និង​កុមារ​ចំនួន ​១១​នាក់ មក​តាម​ឪពុកម្តាយ​ធ្វើដំណើរ​តាម​មធ្យោបាយ​ផ្សេងៗ​គ្នាទៅ​ពី​ខេត្ត​បាត់ដំបង សៀមរាប និង​ពោធិ៍សាត់ ឆ្លងកាត់​ខេត្ត​បន្ទាយមានជ័យ ទៅ​ដល់​ព្រំដែន​ត្រង់​ចំណុច​ភូមិ​បឹងបេង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ បម្រុង​នាំគ្នា​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ខុសច្បាប់ទាំងយប់ តែ​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​កម្លាំង​នគរបាល​ស្រុក​ម៉ាឡៃ ឃាត់​ដំណើរ​ពលករ​ទាំងនោះ ។​

​លោក​ហ៊ុន​សែន​ណែនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ពន្លឿន​បើក​បៀវត្ស​ឲ្យ​មន្ត្រីរាជការ​សម្រាប់​ខែ​ឧសភា​

ថ្ងៃទី26 មេសា 2015, 10:57 AM

​លោកនាយក​រដ្ឋមន្ត្រី​ជំរុញ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សហការ​ជាមួយ​ក្រសួង​មុខងារសាធារណៈ ពន្លឿន​បើកបៀរ​វត្ស​ជូន​មន្ត្រីរាជការ ក្នុង​សប្តាហ៍​ទី​៣ នៃ​ខែ​ឧសភា ឆ្នាំ​២០១៥ ដើម្បី​ឆ្លើយតប​ក្នុង​ជីវភាព​រស់នៅ​ ។​ ​លិខិត​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ផ្ញើរ​ជូន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង​រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ លោក ពេជ្រ ប៊ុនធិន ចុះ​ថ្ងៃ​ទី​២៥​ខែ​មេសា​នេះ លើកឡើងថា ចំពោះ​ការបើក​ប្រាក់បៀវត្ស​ខែ​ឧសភា មាន​គម្លាត​ឆ្ងាយ​រវាង​ការបើក​ប្រាក់បៀវត្ស​ខែ​មេសា ដោយសារ​កាល ពី​ខែ​មេសា​រដ្ឋ​សម្រេច​បើ​ប្រាក់បៀវត្ស​មុន​ចូលឆ្នាំ ​។​

​ក្រសួងទេសចរណ៍​បញ្ចុះ​ថ្នាក់​អាជ្ញា​បណ្ណ​សណ្ឋាគារ​រ៉ក់ រ៉ូល​យ៉ាល់​ទំ​រាំ​ដោះស្រាយ​បញ្ហា​ហើយ​

ថ្ងៃទី25 មេសា 2015, 04:26 PM

ក្រសួងទេសចរណ៍​សម្រេច​បញ្ចុះ​ថ្នាក់​អាជ្ញា​បណ្ណ​ទេសចរណ៍ សណ្ឋាគារ​រ៉ក់ រ៉ូល​យ៉ាល់​(Rock Royal) នៅ​ខេត្ត​កែប មក​ជា​អាជ្ញា​បណ្ណ​បណ្តោះអាសន្ន (​សុពលភាព​រយៈពេល​៩០​ថ្ងៃ​) ដោយ​អនុលោម តាម​មាត្រា​៤៤ នៃ​ច្បាប់​ស្តីពី​ទេសចរណ៍ ។​ ​លិខិត​របស់​ក្រសួង​ទេសចរណ៍ ផ្ញើ​ទៅ​ម្ចាស់​អាជ្ញា​បណ្ណ​ទេសចរណ៍ សណ្ឋាគារ​រ៉ក់ រ៉ូល​យ៉ាល់ លោក ថេង គួ​យ ចុះ​ថ្ងៃ​ទី​២៣​ខែ​មេសា​នេះ​ឲ្យដឹងថា ដើម្បី​ទទួលបាន​អាជ្ញា​បណ្ណ​ទេសចរណ៍​ពេញសិទ្ធិ​ដែល​មាន​សុពលភាព​រយៈពេល​១​ឆ្នាំ​ឡើង​វិញ ម្ចាស់​អាជ្ញា​បណ្ណ​ទេសចរណ៍ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​៣​ចំណុច​ ។ ចំណុច​ដែល​ត្រូវ​ធ្វើ​នោះ​រួមមាន ទី​មួយ​ត្រូវ​ដោះស្រាយ​ជាមួយ​ភាគី​ជនរងគ្រោះ និង​ភាគី​ពាក់ព័ន្ធ​ឲ្យបាន​ត្រឹមត្រូវ ទី​ពីរ​ធ្វើ​ការរៀបចំ​កែតម្រូវ​គ្រប់គ្រង​អាង​ហែល​ទឹក​ឲ្យបាន​ត្រឹមត្រូវ ពិសេស​ចាំបាច់​តម្រូវឲ្យ​មាន​ឆ្មាំ​ប្រចាំការ​នៅ​កន្លែង​អាង​ហែល​ទឹក មាន​ដាក់​ស្លាក​សញ្ញា​សម្គាល់​កន្លែង​ទឹក​រាក់ និង​ទឹក​ជ្រៅ​សម្រាប់​មនុស្សពេញវ័យ និង​កុមារ និង​ទី​បី​ត្រូវ​ធ្វើ​របាយការណ៍​ដោយ​ភ្ជាប់​ឯកសារ​ពាក់ព័ន្ធ​ទៅ ក្រសួង ទេសចរណ៍ ។​

​អភិបាលខេត្ត​ស្វាយរៀង​សម្រេច​ប្រគល់​ដី​សហគមន៍​នៅ​សង្កាត់​ចេក​ឲ្យ​ពលរ​ដ្ឋ​វិញ​

ថ្ងៃទី25 មេសា 2015, 03:55 PM

​អភិបាលខេត្ត​ស្វាយរៀង លោក ជៀង អំ សម្រេច​ប្រគល់​ដី​ដែល​មាន​ជម្លោះ​រវាង​អាជ្ញាធរ និង ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​ចេក ក្រុង​ស្វាយរៀង ឲ្យទៅ​ប្រជាពលរដ្ឋ​រក្សាទុក​ជាដី​សហគមន៍​វិញ ក្រោយពេល​មាន​ការតវ៉ា​ ។​ ​ចៅសង្កាត់​ចេក លោក ញឹម សាំ ប្រាប់ VOD​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ដី​ដែល​មាន​ជម្លោះ​នោះ​គឺ​លោក​បាន​ស្នើ​ឲ្យ​អភិបាលខេត្ត​ជួយ​ដោះស្រាយ ហើយ​អភិបាលខេត្ត​ក៏បាន​សម្រេច​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​រក្សា​ដី​នោះ​ទុក​ជា​ដី​សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជា​សហគមន៍ ដោយ​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​មូល​ចែក​គ្នា​កាន់កាប់​ទេ​ ។​

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To