អ្នកពន្លត់អគ្គីភ័យ៣០នាក់ស្លាប់ក្នុងហេតុការណ៍ឆេះអាគារនៅអ៊ីរ៉ង់

ភ្លើងឆេះ និងបាក់រលំអាគារខ្ពស់ជាប្រវត្តិសាស្ត្រនៅកណ្តាលទីក្រុង តេអេរ៉ង់ របស់អ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយបណ្តាលឲ្យបាក់រលំមានការភ្ញាក់ផ្អើលខ្លាំង មានផ្សែងអាប់អួរពេញមេឃនោះ បានបណ្តាលឲ្យក្រុមអ្នកពន្លត់អគ្គីភ័យ៣០នាក់បានស្លាប់​ពេលពួកគេចូលប្រតិបត្តិការជួយសង្គ្រោះ។​

សារព័ត៌មាន​ABC របស់អូស្ត្រាលី បានចុះផ្សាយថា អាគារបាក់នោះ​ឈ្មោះ​ Plasco មាន៧ជាន់ វាជាគំរូនៃអាគារកសាងឡើងនៅទសវត្សរ៍ឆ្នាំ​១៩៦០។​​

សារព័ត៌មាននេះ ចុះផ្សាយ​ថា ក្រុមអ្នកជួយសង្គ្រោះប្រមាណ​៣០នាក់ស្លាប់ ដោយជាប់នៅក្នុងបំណែកអាគារនោះ។​

គេនៅមិនទាន់ដឹងមូលហេតុនៃការឆេះ នៅឡើយទេ ប្រធានាធិបតី Hassan Rouhani បានបញ្ជារឲ្យក្រសួងមហាផ្ទៃបើកការស៊ើបអង្កេតលើករណីនេះភ្លើងឆេះនេះ ដែលភ្លើងឆាប់ផ្តើមពីជាន់លើ នៅម៉ោង​៨ព្រឹក ពេលដែលរោងចក្រកំពុងមមាញឹកខ្លាំង ក្នុងការបំពេញការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ