ប្រធានគណៈមេធាវីថ្មី​ត្រូវ​បានតែងតាំងជា​ផ្លូវការ បន្ទាប់​ពី​ធ្លាប់​ជាប់​ម្តង​ហើយ​តែ​ត្រូវ​គេ​តវ៉ា

​ប្រធាន​គណៈមេធាវីអាណត្តិ​ទី​១១​ ត្រូវ​បានតែងតាំងជា​ផ្លូវ​ការ​កាលពី​ម្សិល​មិញ បន្ទាប់​ពី​លោក​ធ្លាប់​ជាប់​ម្តង​កាល​ពី​ជាង​១០​ឆ្នាំ​មុន​ តែ​ត្រូវដៃ​គូ​ប្រជែង​ជំទាស់​មិនព្រម​ប្រគល់ដំណែងឲ្យ​។

លោក​មេធាវី សួន វិសាល ដែល​បច្ចុប្បន្នជា​សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមហ៊ុនមេធាវី និង​ជា​សាស្រ្តាចារ្យច្បាប់ផង​នោះ ​ត្រូវ​បាន​ចូល​កាន់​តំណែង​ផ្លូវ​ការ​ជា​ប្រធាន​គណៈមេធាវីកម្ពុជា​កាលពីម្សិលមិញ បន្ទាប់ពី​លោក​ត្រូវ​បាន​មេធាវី​ភាគ​ច្រើ​ន​បោះ​ឆ្នោតជ្រើស​រើស​​ជា​ប្រធាន​កាល​ពី​ថ្ងៃ​ទី១៦ តុលា ឆ្នាំ​២០១៦កន្លងទៅ។ លោក​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រធានគណៈមេធាវី​កម្ពុជា​សម្រាប់​អាណត្តិ​​ទី​១១ ​បន្ទាប់ពី​លោក ប៊ុន ហ៊ុន ដែល​ផុត​អាណត្តិ។

គួរ​រំលឹក​ផង​ដែរ​ថា លោក​មេធាវី​ សួន​ វិសាល ធ្លាប់​ត្រូវ​បាន​សមាជិក​គណៈមេធាវីបោះ​ឆ្នោត​ឲ្យ​ជា​ប់​ជា​ប្រធានសម្រាប់​អាណត្តិ​ទី​៥ ​ម្តង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០០៤ តែ​តំណែង​នេះ​ត្រូវ​បាន​មេធាវី​ដែល​​ប្រកួត​ប្រជែង​គឺ​លោកមេធាវី គី តិច ដែល​បច្ចុប្បន្នជាមេធាវីរាជរដ្ឋាភិបាល និងជាអនុប្រធាន​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​នៃទីស្តីការគណៈរដ្ឋមន្ត្រី ប្តឹង​តវ៉ា​ទៅ​ស្ថាប័ន​តុលាការដោយ​មិន​ព្រម​ប្រគល់តំណែង​នេះ​ទៅ​ឲ្យ​លោក សួន វិសាល ​ទេ។ ពេលនោះ​លោក​គី តិចត្រូវ​​បាន​កាន់​តំណែង​ជា​ប្រធាន​គណៈមេធាវីនេះ​​ចំនួ​ន​ពី​រអាណ្តតិជាប់​គ្នា​ដោយ​ពោ​ពេញ​ដោយ​ភាព​ចម្រូង​ចម្រាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ