នាយករដ្ឋមន្ត្រីស្នើឲ្យស្វីសបង្កើនការវិនិយោគឲ្យលើសពី៣០លានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីស្វីសលោកស្រី Doris Leuthard (ហ្វេសប៊ុក ហ៊ុន សែន)

នាយករដ្ឋមន្ត្រីកម្ពុជាស្នើឲ្យប្រធានាធិបតីនៃប្រទេសស្វីសបង្កើនការវិនិយោគជាមួយកម្ពុជាឲ្យបានលើសពីទំហំ៣០លានដុល្លារ ជាទំហំពាណិជ្ជរបស់ប្រទេសទាំងពីរ​បច្ចុប្បន្ន​និងស្នើឲ្យមានការជួយលើវិស័យមួយចំនួន​ទៀត​ដែលជាផ្នែកនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។​

ក្នុងឱកាសនៃការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានការណាត់ជួបជាទ្វេភាគីជាមួយប្រធានាធិបតីស្វីសលោកស្រី Doris Leuthard កាលពីម្សិលមិញ។​ ក្នុងជំនួបនោះ លោកនាយរដ្ឋមន្ត្រី​បានស្នើអោយពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរដែលសព្វថ្ងៃមានប្រមាណជាង៣០លានដុល្លា អោយមានទំហំធំឡើង។ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យជួយបន្តបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។​

លោក​នាយករដ្ឋមន្រ្តីអរគុណរដ្ឋាភិបាលស្វីសដែលបានជួយនិងផ្តល់ជំនួយដល់កម្ពុជាកន្លងមក រួមទាំងជំនួយផ្នែកដោះមីន សុខាភិបាល និងជំនួយផ្នែកតុលាការកាត់ក្តីខ្មែរក្រហម។

នៅក្នុងកិច្ចពិភាក្សាទ្វេភាគីនោះ ក្នុងនាមព្រះមហាក្សត្រកម្ពុជា លោក​ ហ៊ុន សែន បានអញ្ជើញ លោក ស្រីប្រធានាធិបតីស្វីសមកទស្សនៈកិច្ចកម្ពុជា នៅពេលសមរម្យមួយនិងស្នើអោយលោកស្រីជួយជំរុញអ្នកវិនិយោគទុនស្វីសមកចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលនឹងធ្វើនៅកម្ពុជានៅខែ ឧសភា ឆ្នាំ២០១៧ ខាងមុខនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ