នាយករដ្ឋមន្ត្រីជប៉ុន​បញ្ជាក់ជំហរពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិកក្រោមការដឹកនាំរបស់ ត្រាំ

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ថ្លែងនៅក្នុងសភា ប៉ុន្មានម៉ោង​មុន ប្រធានាធិបតីអាមេរិក​លោក ត្រាំចូលកាន់តំណែងជាផ្លូវការនៅថ្ងៃសុក្រនេះថា លោកចង់បន្តរឹតចំណងទាក់ទងជាមួយសម្ព័ន្ធមិត្តអាមេរិក។​

ត្រាំ បានធ្វើឲ្យមានការព្រួយបារម្ភ ដល់ទីក្រុងតូក្យូ និង បណ្តាលប្រទេសមហាសមុទ្រប៉ាស៊ីហ្វិក ទាក់ទងនិងការឃោសរបស់លោក រូមទាំងការប្តេជ្ញាប្រឆាំង​ការបង្កើនការចំណាយលើសន្តិសុខសម្ព័ន្ធមិត្ត និង កិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូរបណ្តារប្រទេសប៉ាស៊ីហ្វិក (TPP )។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

លោក អាបេ ថ្លែងថា សម្ព័ន្ធមិត្ត ជប៉ុន និង អាមេរិក បានចាប់ផ្តើមឡើង និង ពង្រឹងកិច្ចការទូតរបស់ប្រទេសទាំងពីរយ៉ាងខ្លាំង។​ លោក អាបេ បញ្ជាក់ថា លោកមានបំណងទៅបំពេញទស្សនកិច្ចនៅអាមេរិកនៅពេលឆាប់ៗតាមលទ្ធផលដែលអាចទៅបាន ដើម្បីរឹតចំណងមិត្តភាពជាមួយសម្ព័ន្ធអាមេរិក​ក្រោម ការដឹកនាំរបស់ប្រធានាធិបតីថ្មីគឺលោកត្រាំ។​

លោក អាបេ បានជួបជាមួយលោកត្រាំ នៅ ញូយ៉ក បន្ទាប់ពីការបោះឆ្នោតកាលពីខែវិច្ឆិកា ហើយលោកបានហៅ លោកត្រាំថា ជាមេដឹកនាំដែលអាចទុកចិត្តបាន។​ ថ្លែងនៅក្នុងសភា នៅថ្ងៃនេះ លោក អាបេ ថ្លែងរំឭក​ឡើងវិញពីការដែលលោក​គាំទ្រ​ TPP នៅពេលកន្លងមកថា លោកអាច​ផ្អាក​ បើសិនជាសហរដ្ឋអាមេរិក​ក្រោមការដឹកនាំរបស់លោកត្រាំ ទម្លាក់​កិច្ចព្រមព្រៀងនោះចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ