​មាស សម្ផស្ស ​​និង​​​ស្វាមី ​ប្រកាស​​លែងគ្នា​លើកទី​២​នៅតុលាការ

អ្នកនាង មាស សម្ផស្ស និងស្វាមី​លោ​ក វីលៀម (វង្ស សុម៉ាលីន)

នៅទីបំផុតតារា​សម្ដែង​​​ល្បីឈ្មោះ​​​​​អ្នកនាង ​មាស សម្ផស្ស ​បាន​សម្រេច​ចិត្ត​ទម្លាយជា​ផ្លូវការ ​ហើយ​ថា​​​​​ទំនាក់ទំនង​រវាង​អ្នកនាងនិង​​​ស្វាមី​​ដែល​បានចង​គ្នា​​ដោយ​​លិខិត​អាពាហ៍ពិពាហ៍​ផ្លូវ​ច្បាប់នោះ​ ពិតជា​បាន​លែង​លះគ្នា​មែន ដោយ​អ្នកទាំង​ពីរ​សម្រេច​ចិត្ត​​​​ផ្ដិត​មេដៃ​​លែង​គ្នា​​ត្រឹម​​ឃុំ​-សង្កាត់​ ដោយមាន​​​​​​ចាស់ទុំ​ដឹង​ឮ។ យ៉ាងណាមិញ ​​​​​​​​​​​​​​យោ​ង​តាម​ការ​ផ្ទុះចម្រូង​ចម្រាស់​ចុង​ក្រោយ ​​​​​អ្នក​នាង​បាន​បញ្ជាក់ជា​ថ្មី​​ថា ​​​​​​​​​​​ដំណឹង​លែង​គ្នានឹង​ត្រូវ​​​ធ្វើឡើងជា​លើកទី​២​ម្ដងទៀត ​​​គឺ​​ឈានដល់តុលាការ​តែ​ម្ដង បន្ទាប់ពីការឯកភាព​​ត្រូវ​​លេច​ឡើង​​​​​​​​ បើទោះជា​មិនទាន់​ថា​​​គម្រោង​លែង​​​គ្នាដើម្បី​អោយ​បាន​ស្រប​ច្បាប់​នឹង​អាច​កើត​ឡើង​​ប្រាកដ​មែនឬ​យ៉ាងណា។

​​មាស សម្ផស្ស និយាយថា​ក្រោយ​ពេលសម្រុះសម្រួលនិ​ងក្រោយ​ពេល​នារីជា​ជនទី​​៣ ដែល​បាន​ពាក់ព័ន្ធ​​​​​ស្វាមី​ដែលជា​ដើម​​ចម​នៃ​ជម្លោះ​​ ​​​សម្រេច​ចិត្ត​សុំទោស​និង​សារភាព​រវាង​​​​គេនិង​ស្វាមី​​ខ្លួន ​គឺ​លោក ​វីលៀម​​​ ​មិនមានទំនាក់ទំនង​គ្នាដូច​ការ​ចោទ​ប្រកាន់ ក៏​ស្នេហារបស់​នាង​មិនបានប្រសើរ​ឡើង​វិញនោះ​ដែរ​។

ផ្ទុយទៅ​វិញ ​គឺ​​ចម្រូងចម្រាស់​ចុង​ក្រោយ​នៅតែ​​បាន​លេច​ឡើង​ ​​ដោយ​អ្នកនាងនិង​លោក ​​វីលៀម ​បាន​សម្រេច​​ចិត្ត​លែង​គ្នា ​ហើយ​​ដោយ​​​​យល់ឃើញ​ថា​មិនចង់​ភ្ញាក់ផើ្អលនិង​មិន​ចង់​វែងឆ្ងាយ ក៏សម្រេច​ចិត្ត​លែង​គ្នា​ត្រឹម​អាជ្ញាធរឃុំ-សង្កាត់និង​​​ចាស់ទុំ​​សង​ខាង​​ទទួលដឹង។

​អ្នកនាង​ថា​ដំណោះស្រាយ​​​ក្នុង​ពេល​​​ឈ្លោះគ្នា​នោះ​​ ​ភាគីខាង​នាងនិង​ស្វាមី​​បានសម្រេច​ចិត្ត​លែង​គ្នា​នៅ​ក្រៅប្រព័ន្ធ​តុលាការ ​ដោយ​បាន​ព្រមព្រៀង​​ត្រឹម​ផ្ដិតមេដៃ​នៅ​​ត្រឹមឃុំ-សង្កាត់ ​ហើយ​​សន្យា​គ្នា​​​​នឹង​គ្មាន​ភាគីណាមួយ​​រករឿង​ភាគី​ណាមួយ ​ប្រសិន​បើ​​ម្នាក់ៗ​មាន​​​ទំនាក់ទំនង​ស្នេហា​ថ្មី​រៀង​ខ្លួន​​​ ​​​​បើទោះជាបានដឹង​ថា​​​ការ​​​​​លែងលះ​គ្នា​នៅ​ត្រឹម​អាជ្ញាធរ​មូលដ្ឋាននៅមិនទាន់​ផ្លូវការ។

អ្នកនាង​និយាយថា៖ ​«​ការ​ពិត​ខ្ញុំដឹង​ថា​ ពួកយើងមាន​អេតាស៊ីវិល ត្រូវតែ​ទៅ​តុលាការ ប៉ុន្តែ​មកពី​ពួកយើង​អត់​ចង់វែង​ឆ្ងាយ​ទើបសម្រេច​​​​​ធ្វើពាក្យ​លែង​គ្នា​ត្រឹម​ហ្នឹង ហើយ​​​ពួកយើង​សុទ្ធ​តែជាមនុស្ស​​មានកិត្តិយស​ដូច​គ្នា​ ចឹង​គិតថា​​​​​ផ្ដិត​មេដៃ​លែង​គ្នា​ត្រឹមហ្នឹង​គឺចប់ហើយ ​​​​​​​​​​ដោយសារពួកយើង​​​​គឺ​អស់​និស្ស័យ​នឹង​គ្នា នឹង​សុទ្ធតែ​​តាំង​ចិត្ត​​រៀង​ខ្លួន​ថា​​​​ឈប់​​ចង​ពៀរគ្នា​!»។

​យ៉ាងណាមិញ អ្នកនាងថា​ជម្រើស​ប្ដឹង​គ្នា​នៅ​​ខា​ង​តុលាការ ​ប្រហែលជា​ត្រូវ​​កើតជា​​​​លើកទី​​២​ដោយជៀស​មិន​ផុត​​ បន្ទាប់ពី​លោក ​​វីលៀម ត្រូវ​អ្នកនាង​ចោទ​ថា​​ដើរ​​និយាយ​​បង្ខូច​ឈ្មោះ​ចំពោះ​នាងនិង​បាន​​គំរាម​ទម្លាយរឿង​អាស្រូវ​របស់នាង ​​​​នៅ​​បន្ទាប់ពី​​ផ្ដិតមេដៃ​លែង​គ្នា។ អ្នកនាងថា រវាង​​នាងនិង​លោក ​​វីលៀម ​​​ដ្បិត​ថា​បាន​​​​​​​រស់នៅ​ផ្សេ​ង​គ្នា​ក្រោម​ស្លាក​​​​​​​លែង​គ្នា​​​​ទៅ​ហើយ តែ​​​​​សង្គ្រាម​ពាក្យសម្ដីចាប់​​ផ្ដើម​​ផ្ទុះឡើងជាថ្មី ដោយ​​ប្រតិកម្មរបស់​អ្នកនាងក៏ត្រូវ​បានអតីត​ស្វាមី​​​​​​​​​តប​ត​មកវិញ ​ដោយ​សុំ​លែង​​ដល់​​តុលាការ​មួយតង់ទៀត​។

អ្នកនាងនិយាយថា៖ ​«​រឿង​ពួកខ្ញុំ​មើលទៅអត់ចប់​ទេ បើ​គាត់ចេះតែ​ដើរ​និយាយ​បង្ខូចពីខ្ញុំចឹង គាត់ថា​​ខ្ញុំ​​ជា​អ្នករៀប​គម្រោង​លែងនិង​ចោទ​ថា​គាត់មានស្រី​​ ជា​លេស​​​បែកគ្នា ​ចឹង​ខ្ញុំ​​នៅ​អត់សុខ​ទេ​ ​​​​​ហើយដោយសារតែ​ខ្ញុំ​​រករឿង​​​គាត់រឿង​ហ្នឹង លូវ​គាត់ថា​បើ​ខ្ញុំ​ខ្លាំង គាត់នឹង​​​បញ្ចេញ​រឿង​អាស្រូវ​​ពីមុនៗ​អោយខ្ញុំខ្មាស់​គេ ហើយ​​​​​​​ទារ​​លែង​អោយ​ដល់តុលាការម្ដងទៀត​!»។

អ្នកនាង​ថា​ខ្លួន​ពេញ​ចិត្ត​កំដរ ដោយ​ក្រៅពី​​​​​​​ដាក់​​​​​​បណ្ដឹង​លែង​គ្នា​នៅ​​​ក្នុង​តុលាការបណ្ដឹង​ពី​បទ​បរិហាកេរ្ត៍​មួយ ក៏អាច​កើត​ឡើង​ផង​ដែរ ​រវាង​នាងនិង​អតីត​ស្វាមី​​​​​​​​​​​​។

អ្នកនា​ងសារភាព​​ថា​រយៈពេល​​​​​​​២​​​បីថ្ងៃ​ចុង​ក្រោយ រវាង​នាងនិង​លោក ​​​វីលៀម​​​ បាន​ក្លាយជា​គូជម្លោះស្រួច​ស្រាល តែ​មិនទាន់​ដឹងថា​​ពិតជា​​​​​​​ត្រូវ​​​​ឡើងតុលាការឬ​​យ៉ាងណា​នោះទេ ​​​​ដោយ​​រង់ចាំមើល​ពីលទ្ធផលសិន។

​​មាស សម្ផស្ស ​បញ្ជាក់ថា​​​ការ​​បង្ខូច​ឈ្មោះ​នាង​ដោយ​លោក វីលៀម ជា​រឿងធ្ងន់ធ្ងរ​ដែល​អ្នកនាង​មិន​អាច​ទទួល​បាន ខណៈដែល​ចោទ​ថា​​លោកជា​​​​បង្កាត់ភ្លើង​ស្នេហ៍ជាមួយ​នារីទី​​៣​​ ទើបជា​មូលហេតុថាធ្វើ​អោយ​មានរឿង​​លែង​លះ។ យ៉ាងណាមិញ ក្នុ​ងពេលចម្រូង​ចម្រាស់នោះ ​លោក វីលៀម ​ធ្លាប់​​​បានប្រកែកទាំង​ស្រុង​ថា​ជា​រឿង​​​​យល់ច្រលំ និង​ថា​រវាង​លោកនិង​នារីទី៣​គ្រាន់តែរាប់អាន​គ្នា។

មាស សម្ផស្ស និយាយថា​លោក វីលៀម​ ​​​​​គំរាមធ្វើអោយ​អ្នកនា​ងខ្មាស់គេ ទើបធ្វើអោយ​នាង​ឆេះដុំ ហើយ​​​សម្រេច​ចិត្ត​ផ្ទុះសង្គ្រាម​ពាក្យសម្ដី​ ​ដែល​ស្ថានភាព​​​​​​​​ជម្លោះ​អាច​​​នឹង​ដល់​តុលាការ​ព្រមជាមួយ​នឹង​​​បណ្ដឹង​សុំលែងលើកទី​​២​របស់​​អតីត​ស្វាមី​។

អ្នកនាង​និយាយថា​៖ «​​គាត់​ដើរ​ខ្ញុំ​​រៀបគម្រោង​លែងគាត់ទាំង​គាត់ជាអ្នកមានស្រី​​​ខ្លួនឯង ឥលូវដល់ពេលខ្ញុំ​​រករឿង​គាត់គំរាម​ខ្ញុំ និងទារ​លែង​ម្ដងទៀត​ដល់​​តុលាការ ​អត់អីទេខ្ញុំកំដរ​គាត់​!»។

អ្នកនាង​ថា​បើ​អតីតស្វាមី​​ពិតជា​​​​​​​​​ហ៊ាន​ទម្លាយ​រឿង​អាស្រូវណាមួយ ធ្វើអោយ​ប៉ះ​ពាល់​ដល់កិត្តិយស​របស់នាង នោះ​​​​បណ្ដឹង​ពី​បទ​បរិហាកេរ្តិ៍ ក៏​នឹង​កើតឡើង​ព្រមគ្នាផងដែរ។ ​យ៉ាងណា​មិញ ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​របស់​មាស សម្ផស្ស ភាគី​ខាង​លោ​ក វីលៀម និយាយថា​​​ខ្លួនមិន​បាន​គំរាម​នាង​នោះទេ តែ​លោក​បានសារភាព​ថា​ពិតជា​ត្រូវ​ការ​លែង​លះ​ម្ដងទៀត អោយ​ដល់​តុលាការ​​ប្រាកដ​មែន ដើម្បី​អោយបានស្រប​ច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ