​រដ្ឋាភិបាល​សម្រេច​ពន្យា​រ​ពេល​១​ខែ​សម្រាប់​ការចុះបញ្ជី​រថយន្ត​ចង្កូត​ស្ដាំ​

​រដ្ឋាភិបាល​ប្រកាស​ពន្យារពេល​១​ខែ បន្ថែមទៀត​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​រថយន្តច​ង្កូ​ត​ស្ដាំ គ្មាន​ពន្ធ​ទាំងអស់​មក​បង់ពន្ធ និង​ចុះបញ្ជី​ឲ្យបាន​គ្រប់​គ្នា​។​

​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា​បាន​ចេញ​លិខិត​មួយ​ចុះ​ថ្ងៃទី ១៩ ខែកុម្ភៈ​ឲ្យដឹងថា​ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ សម្រេច​ពន្យារពេល​មួយខែចាប់ពី​ថ្ងៃ​ទី១៩ ​ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​ទី១៩ ខែ​មីនា ដើម្បី​ឲ្យ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​គ្មាន​ពន្ធ​ទាំងអស់ បាន​បង់ពន្ធ និង ចុះបញ្ជី​រថយន្ត​គ្រប់​គ្នា​។​

​បើ​តាម​លិខិត​ដដែល​ឲ្យដឹងថា ​ក្នុង​រយៈពេល​មួយ​ខែ​កន្លងមក​មាន​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​ជា​ច្រើន​បាន​មក​ចុះបញ្ជី និងកក់​ប្រាក់ ២០​ភាគរយ​នៃ​ប្រាក់​ពន្ធ​សរុប​។ ប៉ុន្តែ​នៅ​មាន​ម្ចាស់​រថយន្ត​មួយ​ចំនួន​ទៀត​នៅ​មិនទាន់​មក​បង់ពន្ធ និង ចុះបញ្ជី​នៅ​ឡើយ​ទេ ដោយសារ​មិន​មាន​ថវិកា​គ្រប់គ្រាន់ ការទទួលបាន​ព័ត៌មាន​ពី​ការចុះបញ្ជី​នេះ​យឺត និង​ខ្លះទៀត​មិន​ទទួលបាន​ព័ត៌មាន​ជា​ដើម​។

​លិខិត​បន្ត​ថា ​ជំរុញ​ឲ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​គ្មាន​ពន្ធ​ទាំង​អស់​រួសរាន់​មក​បង់ពន្ធ និង ចុះបញ្ជី​ឲ្យបាន​មុន​ថ្ងៃ​ទី១៩ ខែ​មីនា បើ​មិន​ដូច្នោះ​ទេ​រថយន្ត​ចង្កូត​ស្ដាំ​ដែល​មិន​បាន​ចុះបញ្ជី​ទាំងនោះ នឹង​ចាត់ទុក​ជា​រថយន្ត​ល្មើស​ច្បាប់​ដែល​មិន​អាច​អនុគ្រោះ​បាន​។​

គួរបញ្ជាក់​ថា ​កាលពីដើមឆ្នាំ២០១៦ រដ្ឋាភិបាល​សម្រេច​ទុក​រយៈពេល​មួយ​ខែ​ម្តង​រួច​ហើយ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្ដាំ គ្មាន​ពន្ធ​មក​ចុះបញ្ជី​ពន្ធ គឺ​ចាប់ពី​ថ្ងៃ​ទី ១៨ ខែ មករា ដល់​ថ្ងៃ​ទី ១៨ ខែ កុម្ភៈ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ