​វៀតណាម​ដាក់ពាក្យ​ប្តឹង​ចិន​ទៅ​​អង្គការ​សហប្រជាជាតិ​

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅឯសន្និសីទកាសែតមួយនៅទីក្រុងហាណូយប្រទេសវៀតណាម(រូបភាពពីChannel News Asia)

​រដ្ឋាភិបាល​វៀតណាម​បាន​ដាក់ពាក្យ​ប្តឹង​ចិន​ទៅកាន់​ប្រធាន​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញដោយ​បញ្ជាក់​ថា ខ្លួន​មាន​ការបារម្ភ​ជាខ្លាំង ព្រោះ​ទីក្រុង​ប៉េកាំ​ង​ បាន​ដាក់ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​នៅក្នុង​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ ចិន​ខាងត្បូង​។

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម​លោក Le Hai Binh ថ្លែងថា ជា​ការរំលោភធ្ងន់ធ្ងរ​លើ​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​នៅ​លើ​កោះ​ប៉ា​រ៉ា​សែ​ល ដូចជាការគំរាមកំហែងដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ក៏ដូចជា សន្តិសុខ សុវត្ថិភាព និង សេរីភាព​ក្នុងការធ្វើ​នាវាចរណ៍ និង ការហោះហើរ​។​ នេះបើ​តាម​សារព័ត៌មាន​Channel News Asia​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​វៀតណាម​បញ្ជាក់ថា សេចក្តី​ព្រួយបារម្ភ​នេះ គឺ​មិន​បាន​បញ្ជូន​ទៅ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ហាណូយ​ទេ គឺ​បញ្ជូន​ទៅកាន់​អគ្គលេខាធិការអង្ក​ការ​សហប្រជាជាតិ​តែម្តង​ ដើម្បី​តវ៉ា​លើ​សកម្មភាព​របស់​ទីក្រុង​ប៉េកាំង​។​

​មន្ត្រី​របស់​អាមេរិក និង តៃវ៉ាន់​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ការរៀបចំ​ប្រព័ន្ធ​មី​ស៊ី​ល គឺជា​ការរំលោភ​បំពាន ខណៈ​វៀតណាម និង តៃវ៉ាន់​ក៏​អះអាងថា ខ្លួន​មាន​ចំណែក​នៅលើ​កោះ​ប៉ា​រ៉ា​សែ​ល​នោះដែរ​។​

កាលពី​ពេល​ប្រជុំ​មេដឹកនាំ​អាស៊ាន​នៅ​អាមេរិក​ កាលពីដើម​សប្តាហ៍​នេះ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Tan Dung ស្នើ​ឲ្យ​លោក​អូបា​ម៉ា មាន​ចំណាត់ការ​ឲ្យ​កាន់តែ​មានប្រសិទ្ធភាព​ក្នុង​ការប្រឆាំង សកម្មភាព​របស់​ចិន​ក្នុង​ការកែច្នៃ និង អភិវឌ្ឍន៍​កោះ​នៅ​សមុទ្រ ចិន​ខាងត្បូង​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ