បេសកកជនកូរ៉េខាងជើង​ថាមិនជឿជាក់លើការស៊ើបអង្កេតរបស់ម៉ាឡេស៊ី​

បេសកកជនរបស់កូរ៉េខាងជើង ដែលធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ថ្លែងនៅថ្ងៃចន្ទនេះថា មិនមានជំនឿលើការស៊ើបអង្កេតរបស់នគរបាលម៉ាឡេស៊ី កាលពីសប្តាហ៍មុន​ចំពោះឃាត់កម្មនៅកូឡាឡាំពួរ សម្លាប់លោក គីម ជុងណាម​ បងប្រុសលោក ​គឺម ជុងអ៊ុន។​

អ្នកដែលអាជ្ញាធរម៉ាឡេស៊ី កំណត់ថា ជាជនរងគ្រោះឈ្មោះ គីម ជុងណាមនោះ ត្រូវ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងលោក Kang Chol ថ្លែងប្រាប់អ្នកសារព័ត៌មាន​ថា យោងតាមលិខិតឆ្លងដែនបុរសនោះគេអាចគ្រាន់តែកំណត់ថា ឈ្មោះ គីម ចុល​។ នេះបើតាមសារព័ត៌មាន ​Channel News Asia។​​

លោកថា ក្រោយការស្លាប់៧ថ្ងៃនេះ នៅតែមិនទាន់មានភស្តុតាងមិនទាន់ច្បាស់លាស់ ហើយលោកបញ្ជាក់ថា ការស៊ើបអង្កេតរបស់នគរបាលម៉ាឡេស៊ីមិនអាចជឿទុកចិត្តបាននោះទេ។​ លោក បញ្ជាក់ថា អ្នកស្លាប់នោះ មានឈ្មោះថា គីម ចុល មិនមែន គីម ជុងណាម ​នោះទេ។​ លោក​មិនបានបដិសេធថា សាកសពនោះ មិនមែនជាបងប្រុសលោក គីម ជុងអ៊ុន គ្រាន់តែបញ្ជាក់ថា ឈ្មោះ គីម ចុល។​

ក្រោយការហេតុការណ៍ឃាតក​ម្មនៅព្រលានយន្តហោះអន្តរជាតិនៅកូឡាឡាំពួរកាលពីសប្តាហ៍មុន នគរបាលម៉ាឡេស៊ីអះអាងថា សាកសពដែលត្រូវគេបំពុលស្លាប់នោះឈ្មោះ គីម ជុងណាម ឈ្មោះហៅក្រៅ គីម ចុល ជាបងប្រុលោក​គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ