បុរសជនជាតិវៀតណាម​ជឿថាប្អូនស្រីរបស់ខ្លួនសម្លាប់បងលោក គីម ជុងអ៊ុន​

បុរសជនជាតិវៀតណាមម្នាក់ថ្លែង កាលពីថ្ងៃអាទិត្យម្សិលមិញថា លោកជឿជាក់ថា ប្អូនស្រីរបស់លោក ពិតជាមនុស្សម្នាក់ក្នុងចំណោមជនសង្ស័យផ្សេងទៀត ដែល​អាជ្ញាធរម៉ាឡេស៊ីឃាត់ខ្លួន ពាក់ព័ន្ធករណីឃាត់កម្មសម្លាប់បងប្រុសលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។​

លោក គីម ជុងណាម ត្រូវបាន គេសម្លាប់នៅព្រលានយន្តហោះអន្តរជាតិ កូឡាឡាំពូ ដែលគេជឿថា ធ្វើឡើងដោយសកម្មភាពដាក់ថ្នាំបំពុលយ៉ាងឆាប់រហ័ស។ នគរបាលម៉ាឡេស៊ីបញ្ជាក់ថា ក្នុងចំណោមអ្នកដែលត្រូវឃាត់ខ្លួននោះគឺម្នាក់ជាស្រ្តី​ជនជាតិវៀតណាម។​

ចំណែកអាជ្ញាធរវៀតណាម​បញ្ជាក់ថា ពេលនេះ ពួកគេកំពុងតែបើកការស៊ើបអង្កេត និង សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរម៉ាឡេស៊ី។​

លោក Joseph Doan បញ្ជាក់ថា ប្អូនស្រីរបស់លោក ឈ្មោះ  Doan Thi ដែលកើតនៅឆ្នាំ​១៩៨៨ នៅក្នុងខេត្ត​ Nam Dinh នៅភាគអាគ្នេយ៍នៃខេត្តទីក្រុងហាណូយពិតជា មានលក្ខណៈដូចការបញ្ចាក់របស់នគរបាលម៉ាឡេស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ