ភរិយានិង​កូន​លោក ​កែម​ ឡី ​បានទៅដល់​ប្រទេស​អូស្ត្រាលី

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 10:15 AM | កែម ទ្បី | 0 | 5008 ភរិយានិង​កូន​លោក ​កែម​ ឡី (FB: Chun Chanboth Vuth Huot)

ភរិយា​និង​​កូន​លោក​ កែម ឡី បាន​ទទួល​សិទ្ធិ​រស់​នៅ និង​បាន​ទៅ​ដល់​ប្រទេស​អូស្ត្រា​លី​កាល​ពី​ចុង​សប្តាហ៍​មុន បន្ទាប់​ពី​រស់​នៅ​ភៀស​ខ្លួន​ចេញ​ពី​កម្ពុជាទៅរស់នៅក្នុងប្រទេសថៃជិត២ឆ្នាំ​ ក្រោយពេលឃាតកបាញ់សម្លាប់អ្នកវិភាគបញ្ហាសង្គម​រូបនេះ។​

បើ​តាម​អាស៊ី​សេរី​  ភរិយា​និង​កូន​របស់​លោក​បណ្ឌិត កែម ឡី បាន​ទៅ​តាំង​ទី​លំនៅ​នៅ​ប្រទេស​អូស្ត្រាលី​ហើយ​ ​កាលពី​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​កុម្ភៈ សប្តាហ៍​មុន។

តំណាងរាស្ត្រ​អូស្ត្រាលី ដើមកំណើត​ខ្មែរ លោក ហុង លីម ដែល​ជា​អ្នកជា​អ្នកធានា​គ្រួសារ លោក​ កែម ឡី អោយ​បាន​ទៅ​រស់នៅ​ទីនោះ​នេះ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា ជំហាន​បន្ទាប់ ដែល​លោក និង​សហគមន៍​ខ្មែរ​នៅ​អូស្រ្តាលី ​ត្រូវ​ធ្វើ គឺ​​ខិតខំ​រកជម្រក​ដ៏​សមរម្យ​សម្រាប់ ភរិយា និង​កូនទាំង​ប្រាំ​របស់​​លោក​បណ្ឌិតកែម ឡី​​អោយ​បាន​រៀន​សូត្រ។

លោក កែម ឡី អ្នកវិភាគនិងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម ត្រូវបានគេបាញ់សម្លាប់ កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦ នៅក្នុងហាងទំនិញមួយរបស់ស្ថានីយ៍ប្រេង កាល់តិច ជាប់ស្តុបបូកគោ។

ឃាតកម្មនេះ បានកើតឡើងតែប៉ុន្មានថ្ងៃក្រោយពីលោក កែម ឡី ធ្វើ​ការបក​ស្រាយ​លើ​របាយការណ៍ស៊ើប​អង្កេតមួយ​របស់​អង្គការ​ឃ្លាំមើលបរិស្ថានពិភពលោក Global Witness ដែលបានបរិយាយពីការរកស៊ីរបស់ក្រុមគ្រួសារ លោក ហ៊ុន សែន៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required