ក្រុមមេធាវីសុំយកលោក កឹម សុខា ទៅព្យាបាលនៅសិង្ហបុរីខណៈជំងឺកាន់តែធ្ងន់ធ្ងរ

លោក កឹម សុខា ក្នុងបន្ទប់រង់ចាំសវនាការ(រូបចែករំលែកតគ្នាពីហ្វេសប៊ុក)

ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ដាក់លិខិតស្នើទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំយកកូនក្តីទៅព្យាបាលជំងឺនៅប្រទេសសិង្ហបុរី ដោយថា ពេលនេះស្ថានភាពជំងឺរបស់លោក កឹម សុខា កាន់តែធ្ងន់ធ្ងរជាងមុន។​

​លោក ជូង ជូងី សហមេធាវីការពារក្ដីឲ្យអតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា ប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីម្សិល មិញមេធាវីបានដាក់ពាក្យស្នើទៅព្រះរាជអាជ្ញា ដើម្បីសុំយកកូនក្ដីទៅព្យាបាលជំងឺនៅប្រទេសសិង្ហបុរី ខណៈដែលស្ថានភាពជំងឺ លោក កឹម សុខា កាន់តែធ្ងន់ជាងមុន។

ក្រុមមេធាវីដែលបានទៅជួបលោក កឹម សុខា នៅថ្ងៃសុក្រសប្ដាហ៍មុនឲ្យដឹងថា ស្ថានភាពសុខភាពរបស់កូនក្ដីទ្រុឌទ្រោម គេងក្នុងមួយយប់ភ្ញាក់ ៦ ទៅ ៨ ដោយសារ បញ្ហាឆ្អឹងដុះកៀបសរសៃត្រង់ស្មាខាងឆ្វេង ហើយបញ្ហា មួយទៀតកម្រិតជាតិស្ករនៅតែឡើងខ្ពស់ ហើយរាងកាយស្គមជាងមុន។ ការដាក់ពាក្យស្នើសុំនេះ គឺក្រុមមេធាវីធ្វើទៅតាមសំណូមពររបស់កូនក្ដី បន្ទាប់ពីក្រុមមេធាវីបានទៅជួបលោក កឹម សុខា កាលពីថ្ងៃទី១៦ ខែកុម្ភៈ។

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងផ្ទះរបស់លោក កាលពីយប់ថ្ងៃទី៣កញ្ញា ឆ្នាំ២០១៧ រដ្ឋាភិបាល​​ចោទ​ថា «ក្បត់​ជាតិ» ហើយគិតមកទល់ពេលនេះលោកជាប់ពន្ធនាគារជាង ៥ខែហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ