Oxfam សុំទោសរដ្ឋាភិបាលហៃទីករណីរឿងអាស្រូវផ្លូវភេទ

អង្គការមនុស្សធម៌អន្តរជាតិ​អុកស្វាម (Oxfam) កាលពីថ្ងៃចន្ទម្សិលមិញ បានសុំទោសរដ្ឋាភិបាលនៃប្រទេសហៃទី ចំពោះការផ្តល់ជំនួយមនុស្សធម៌ ប៉ុន្តែបុគ្គលិកនៃអង្គការនេះបានប្រព្រឹត្តឲ្យមានរឿងអាស្រូវផ្លូវភេទដែលនាំឲ្យមានការខ្មាស់អៀនទៅវិញ។​

ទន្ទឹមនឹងការសុំទោសនេះ អង្គការអុកស្វាមក៏ប្រកាសប្តេជ្ញារៀបចំការងារឲ្យបានប្រសើរឡើង ដើម្បីបំពេញការងារមនុស្សធម៌ ជួយដល់ជនរងគ្រោះ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន ​AFP។​

នៅក្នុងលិខិតរបស់អង្គការអុកស្វាមនោះ ក៏បានលើកឡើងពីឥរិយាបថ មន្ត្រីរបស់ខ្លួនដែលបញ្ជូនទៅកាន់ប្រទេសហៃទី កាលពីឆ្នាំ២០១១ ដើម្បីជួយដល់ជនរងគ្រោះដោយសារតែការរញ្ជួយដី ប៉ុន្តែប្រែងក្លាយទៅជាកើតរឿងអាស្រូវផ្លូវភេទ។​

នាយកប្រចាំតំបន់នៃអង្គការអុកស្វាមលោក Simon Ticehurst បានបញ្ជូនរបាយការណ៍នោះទៅកាន់រដ្ឋាភិបាលហៃទី ហើយថា លោកមានការសោកស្តាយ និងអៀនខ្មាស់ ចំពោះសកម្មភាពដែលមន្ត្រីរបស់លោកបានធ្វើឡើង។​

សកម្មភាពអង្គការអុកស្វាមនៅក្នុងប្រទេសហៃទី គឺមានការជួញដូរផ្លូវភេទនៅក្នុងស្នាក់ការនៃអង្គការនេះ ដែលមានការថ្កោលទោសខ្លាំងពីសហគមន៍អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ