តំណាងរាស្ត្របក្សកាន់អំណាចនៅម៉ាល់ឌីវរត់ចេញពីបក្សត្រូវព្យូរតំណែង

តុលាការកំពូលរបស់ម៉ាល់ឌីវ បានសម្រេចព្យួរមុខតំណែងរបស់តំណាងរាស្ត្រចំនួន​១២រូប ដែលរត់ចេញពីគណបក្សកាន់អំណាចទៅចូលរួមជាមួយគណបក្សប្រឆាំង ខណៈប្រទេសកំពុងតែមានភាពចលនាចល។​

ក្រោយការរត់ចេញពីគណបក្ស តុលាការកំពូលបានសម្រេចព្យួរតំណែងអ្នកទាំងនោះ។​ ការសម្រេចព្យួរតួនាទីតំណាងរាស្ត្រទាំង១២រូបនេះ ធ្វើឡើងស្របពេលដែល ប្រធានាធិបតីលោក Abdulla Yameen កំពុងតែស្វែងរកសំឡេងគាំទ្រដាក់ប្រទេសក្នុងសភាពប្រកាសអាសន្ន១ខែបន្ថែមទៀត បន្ទាប់ពីការដាក់ប្រទេសក្នុងសភាពអាស្នចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១៥ខែកុម្ភៈ។​ នេះបើតាមសារព័ត៌មាន South China Morning Post។​

ការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន១០ថ្ងៃកន្លងទៅនេះ កើតឡើងបន្ទាប់ពីចៅក្រុមតុលាការកំពូល បានសម្រេចលើកលែងការចោទប្រកាន់លើមេដឹកនាំគណបក្សប្រឆាំងចំនួន​៩រូប នឹងបញ្ជាឲ្យរដ្ឋាភិបាលដោះលែងអ្នកទាំងនោះ ប៉ុន្តែត្រូវរដ្ឋាភិបាលជំទាស់។​

ទោះយ៉ាងណាក្នុងដំណើរការស្វែងរកការដាក់ប្រទេសក្នុងស្ថានភាពអាសន្ននេះលោកប្រធានាធិបតីត្រូវការសម្លេងយ៉ាងតិច៤៣ ដើម្បីគ្រប់កូរ៉ុបនៃសម្រេចដែលអាចប្រជុំបានក្នុងចំណោម​សមាជិកសភាទាំងអស់​ចំនួន​៨៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ