លោក សម រង្ស៊ី​៖ LIKEs ទំព័រ FACEBOOK ហ៊ុន សែន ៨០ ភាគរយ គឺ​ទិញ​ពី​បរទេស​

​មេដឹកនាំ​បក្សប្រឆាំងនៅ​ថ្ងៃ​អាទិត្យ​នេះ បាន​បន្ត​រិះគន់​ចំៗ និង​ប្រើ​ពាក្យ​ធ្ងន់ៗទៅ​មេដឹកនាំ​បក្ស​កាន់​អំណាច ដោយ​អះអាង​ថា បាន​បំភ្លៃ​សន្លឹកឆ្នោត​ក្លែងក្លាយ ឬ​Like​ក៍​ក្លែងក្លាយដែល​លោក​ថា ដើម្បី​បាន​គ្រប់គ្រង​អំណាច​បែប​ផ្តាច់ការ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​នី​រទេស​ខ្លួន​នៅ​ក្រៅប្រទេស បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុករបស់លោក​​នៅ​ថ្ងៃទី​២០​ខែ​មីនា​នេះ​ថា ៖ «LIKEs ទំព័រ FACEBOOK ដែល ហ៊ុន សែន ទទួល​បាន​ថ្មីៗ​នេះ មានតែ ២០ ភាគរយ ទេ មក​ពី​កម្ពុជា​។ ឯ ៨០ ភាគរយ ទៀត គឺ​ទិញ​ពី​បរទេស»​។​

​លោក សម រង្ស៊ី ឲ្យដឹងទៀតថា រឿង​ដែល​គណបក្ស​លោក​ចាត់ទុកថា មាន​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ ហើយ​គួរ​យកមក​និយាយនោះ​គឺ រឿង​ដែល​ប៉ះពាល់​ដល់​អាយុជីវិត ឬ​សេរីភាពរបស់​ប្រជាពលរដ្ឋ ទី​២-​រឿង​ដែល​ប៉ះពាល់​ដល់​ទ្រព្យសម្បត្ដិ​ជាតិ ឬ​ថវិកា​ជាតិ ដែល​បានមកពី​ញើស​ឈាម​ប្រជារាស្ដ្រ​ទាំងមូល​។​

​មេដឹកនាំ​បក្សប្រឆាំង​រូបនោះ​បន្ត​រិះគន់​ខ្លាំងៗ​ថា ៖​«រឿង​ដែល​ប៉ះពាល់​ដល់​ការគោរព​ឆន្ទៈ​ប្រជារាស្ដ្រ ពីព្រោះ​អ្នកដឹកនាំ​ទុច្ចរិត បំភ្លៃ​ឆន្ទៈ​ប្រជារាស្ដ្រ តាមរយៈ​សន្លឹកឆ្នោត​ក្លែងក្លាយ ឬ Like ក្លែងក្លាយ ដើម្បី​បន្ត​ប្រើ​អំណាច​ផ្ដាច់ការ​»។​

​កន្លង​ទៅ​មេដឹកនាំ​បក្សប្រឆាំងដែល​កំពុង​នី​រទេស​ខ្លួន​រូបនេះ ធ្លាប់​ផ្ញើ​សារ​សុំទោស លោក ហ៊ុន សែន ​ម្តង​ហើយ​ពី​ការប្រើ​ពាក្យ ចោទ​លោក ហ៊ុន សែន ថា ដឹកនាំ​បែប​ផ្តច់​ការនេះ ក្រោយពី​មាន​ប្រតិកម្ម​ខ្លាំងៗពី​មេដឹកនាំ​បក្ស​កាន់​អំណាច គឺ​លោក ហ៊ុន សែន​។​

​ជាងនេះទៅទៀត​ករណី​លោក សម រង្ស៊ី  រិះគន់ហ្វេ​សប៊ុក លោក ហ៊ុន សែន ថា​មាន​អ្នក​Like ភាចច្រើនត្រូវបាន​គេ​ទិញ​ទឹកចិត្ត​ពី​ក្រៅប្រ​ទេ​ស​នេះ ត្រូវបាន​មន្ត្រី​បក្ស​កាន់​អំណាច​មួយ​រូបប្តឹងទៅ​តុលាការឲ្យ​ផ្តន្ទាទោស​តាមច្បាប់ និង​ទាមទារ​ប្រាក់​ជម្ងឺ​ចិត្ត​២០​លាន​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ