អភិបាលរងខេត្តបន្ទាយមានជ័យស្នើឲ្យច្បាប់អនុវត្តន៍លើអ្នកតវ៉ាបិទផ្លូវ

អភិបាលរងខេត្តបន្ទាយមានជ័យស្នើឡើងឲ្យអ្នកពាក់ព័ន្ធបង្កើតច្បាប់ចរាចរណ៍ ដើម្បីអនុវត្តន៍លើក្រុមអ្នកតវ៉ាបិទផ្លូវ ដោយលោកថា បញ្ចៀសកុំឲ្យមានការបិទផ្លូវដែលប៉ះពាល់ដល់ការធ្វើដំណើរលើដងផ្លូវនានាទូទាំងប្រទេស។​

នៅក្នុងកិច្ចប្រជុំស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលរៀបចំឡើងនៅក្នុងខេត្តបន្ទាយមានជ័យនៅថ្ងៃចន្ទ​នេះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យស្នើឡើងឲ្យមានការអនុវត្តលើក្រុមបាតុករបិទផ្លូវនានា។ លោក បន្តថា ការបិទផ្លូវធ្វើឲ្យប៉ះពាល់​ដល់ការធ្វើដំណើរ រួមទាំងអ្នកជំងឺទៅមន្ទីរពេទ្យ អ្នកត្រូវទៅធ្វើការងារ និង សិស្សត្រូវទៅសាលាជាដើម។​ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។​

កន្លងទៅកម្មកររោងចក្រឬសកម្មជនដីធ្លីដែលមិនទទួលបានដំណោះស្រាយសមស្រប ពីភាគីពាក់ព័ន្ធពួកគាត់តែងប្រើជម្រើសបិទផ្លូវ ដើម្បីដាក់សម្ពាធឲ្យមានការដោះស្រាយ ព្រោះពួកគាត់ថា បើមិនធ្វើដូច្នេះទេ ទទួលបានដំណោះស្រាយយឺតឬមិនមានសមត្ថកិច្ចពាក់ព័ន្ធចេញមុខដោះស្រាយ។ នៅពេលដែលមានការតវ៉ាបិទផ្លូវក៏ធ្លាប់មានជម្លោះកើតឡើងរវាងអ្នកបិទផ្លូវ និង អ្នកដំណើរផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ