Calltune សំឡេងទូរសព្ទទាក់ទងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងត្រូវបញ្ចប់​ថ្ងៃនេះ​

បណ្តុំឡូហ្គោគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

Calltune ឬសំឡេងដែលឮត្រឡប់ពេលហៅទូរសព្ទចេញទៅកាន់ដៃគូសន្ទនា ពាក់ព័ន្ធសាររដ្ឋាភិបាលប្រាប់កុំឲ្យពលរដ្ឋច្រឡំថា គ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុជារបស់រដ្ឋនោះ នឹងកាត់ផ្តាច់វិញនៅថ្ងៃទី២០ ខែមីនានេះ បន្ទាប់ពីបានផ្សព្វផ្សាយមួយរយៈ។​

សារព័ត៌មានដែលស្និទ្ធជាមួយរដ្ឋាភិបាល ​Fresh News បានចុះផ្សាយដោយដកស្រង់សម្តីមន្ត្រីនៅក្បែរលោកនាយករដ្ឋមន្ត្រីថា សំឡេងឮត្រឡប់ដែលថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជនមិនមែនជារបស់រដ្ឋនោះទេ សូមប្រជាពលរដ្ឋកុំយល់ត្រឡំ» សារនោះនឹងត្រូវបញ្ចប់នៅថ្ងៃទី២០ ខែមីនានេះ។​  មន្ត្រីដែលមិនបានបង្ហាញឈ្មោះនោះបញ្ជាក់ថា មូលហេតុនៃការបញ្ឈប់សំឡេងនេះតាមទូរសព្ទ ដោយសារពលរដ្ឋបានយល់ដឹងហើយ។​

មួយរយៈចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងការព្រួយបារម្ភខ្លាចពលរដ្ឋត្រឡំថា ធនាគារទាំងអស់ជារបស់រដ្ឋ ទើបតម្រូវឲ្យធនាគារមួយចំនួន​ត្រូវដូរនិមិត្តសញ្ញាចំពោះនិមិត្តសញ្ញាដែលស្រដៀងស្ថាប័នរដ្ឋនិងការតម្រូវឲ្យគ្រប់ក្រុមហ៊ុនទូរសព្ទទាំងអស់ដាក់សារថា ធនាគារទាំងអស់ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ