រដ្ឋាភិបាលឲ្យកម្មករនិយោជិតឈប់សម្រាក៤ថ្ងៃសម្រាប់បុណ្យចូលឆ្នាំខ្មែរ

រដ្ឋាភិបាលបាន​ប្រកាស​ថា កម្មករ​និយោជិត​​នឹង​ត្រូវ​ឈប់សម្រាកចំនួន ៤ថ្ងៃ ដើម្បីបានទៅលេងស្រុកកំណើត និង​ដើរ​លេង​កម្សាន្ត​នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំខ្មែរខាងមុខនេះ។

ក្នុងសេចក្តីជូនដំណឹងកាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់ទៅម្ចាស់សហគ្រាស គ្រឹះស្ថាន​ទាំង​អស់​ត្រូវ​អនុញ្ញាត​ឲ្យកម្មករនយោជិតរបស់ខ្លួនឈប់សម្រាក​ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ដោយលើកពេល ១ថ្ងៃ គឺថ្ងៃទី១៥ ព្រោះ​ថ្ងៃ​នោះ​ចំ​ថ្ងៃ​អាទិត្យ។

ក្រសួងបញ្ជាក់ថា ប្រសិនបើក្នុងករណីចាំបាច់បំផុតដែលសហគ្រាស ឬ​គ្រឹះស្ថានទាំងនោះ មិនអាចបញ្ឈប់​ប្រតិបត្តិការ​​​ការងារ​របស់​ខ្លួន​បាន​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំខ្មែរខាងមុខនេះទេ ម្ចាស់សហគ្រាសទាំងអស់ត្រូវសម្រប​សម្រួលជាមួយកម្មករនិយោជិតឲ្យមានការស្ម័ត្រចិត្ត ហើយ​ត្រូវ​បែង​ចែក​ឲ្យមានពេលវេលា និងថ្ងៃឈប់សម្រាកថ្ងៃបុណ្យបានសមរម្យ និងត្រូវទទួលបានប្រាក់បំណាច់បន្ថែមស្មើនឹងប្រាក់ឈ្នួលថ្ងៃ​ធ្វើការធម្មតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ