ស្ពាន​អាកាសផ្សារ​ដី​ហ៊ុយ​នឹង​បើក​ដំណើរការ​ជា​បណ្តោះ​អាសន្ន​អំឡុង​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ​ នឹង​ផ្តើម​បើកដំណើរ​ការ​ជា​បណ្តោះ​អាសន្ន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ ​ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ។ នេះ​បើ​តាមការចុះ​ផ្សាយ​របស់​ទីភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា AKP។

​AKP ដែល​បាន​ដក​ស្រង់​សម្ដី​​អគ្គ​នាយក​បច្ចេក​ទេស​នៃ​ក្រសួង​សាធារណៈ​ការ ​លោក នូ វឌ្ឍនៈ ​ដែល​ប្រាប់​ថា ស្ពាន​អាកាស​មួយ​នេះ នឹង​ត្រូវ​បើកឲ្យ​ប្រជា​ពលរដ្ឋ​បើកបរ​តែ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​តែ​ប៉ុណ្ណោះ ដោយ​ថា ដើម្បី​ឲ្យ​ក្រុម​បច្ចេកទេស​បញ្ចប់​ការងារ​សាង​សង់​យ៉ាង​ហោច​ណាស់​រយៈ​ពេល ២​ខែ​ទៀត។

មន្ត្រី​រូប​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា ស្ពាន​អាកាស​ប្រហែល ៩០៥​ម៉ែត្រ​មួយ​នេះ ដែល​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន​នោះ ត្រូវ​បាន​សាង​សង់​សម្រេច​បាន ៨៥​ភាគរយ​ហើយ។

ប៉ុន្តែ ដំណើរការ​សាង​សង់​ស្ពាន​អាកាស​មួយ​នេះ ពុំ​អាច​បញ្ចប់​ទៅ​ដូច​ដែល​បាន​គ្រោង​ទុក​បញ្ចប់​ត្រឹម​ចុង​ឆ្នាំ​២០១៧​នោះ​ឡើយ ចាប់​តាំង​ពី​វា​ចាប់​ផ្ដើម​សាងសង់​នៅ​ចុង​ខែ​សីហា ឆ្នាំ​២០១៦ ដោយសារ​តែ​បញ្ហា​បច្ចេទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ