អាមេរិក និង​កូរ៉េ​ខាង​ត្បូង​គ្រោង​ចាប់​ផ្ដើម​សមយុទ្ធ​យោធា​នៅ​ដើម​ខែ​ក្រោយ

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​បាន​ចុះ​ផ្សាយ​ថា អាមេរិក និង​កូរ៉េ​ខាង​ត្បូង បាន​ឯកភាព​គ្នា​ចាប់​ផ្ដើម​សមយុទ្ធ​យោធា​ឡើង​វិញ​នៅ​ខែ​ក្រោយ​នេះ ដែល​នេះ​គឺ​ជា​សេចក្ដី​មួយ​ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក បើទោះបី​ជា​ប្រធានាធិបតី ដូណាល់ ត្រាំ មាន​ផែនការ​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន ក៏​ដោយ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​ថា ក្រុង​សេអ៊ូល និង​ក្រុង​វ៉ាស៊ីងតោន បាន​និយាយ​កាល​ពី​ខែ​មករា​ថា ពួកគេ​នឹង​ពន្យា​រពេល​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ រហូត​ទាល់​តែ​ក្រោយ​​កម្មវិធី​ប្រកួត​កីឡា​អូឡាំពិក និង​ប៉ារ៉ា​អូឡាំពិក​នៅកូរ៉េ​ខាង​ត្បូង ដោយ​ជួយ​បង្កើន​ស្ថានភាព​ល្អ​សម្រាប់​ការ​ចាប់​ផ្ដើម​ជជែក​គ្នា​ឡើង​វិញ​​រវាង​កូរ៉េ​ខាង​ត្បូង និង​ខាង​ជើង។

ដោយ​ថា​​បាន​ដក​ស្រង់​សម្ដី​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​ប៉ង់តាហ្គូន​អាមេរិក​នោះ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះផ្សាយ​បន្ថែម​ថា សម​យុទ្ធ​យោធា​នោះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​០១ ខែមេសា​ខាង​មុខ ហើយ​វា​មាន​ទំហំ​ប្រហាក់​ប្រហែល​ទៅ​នឹង​សមយុទ្ធ​យោធា​កាល​ពី​ឆ្នាំ​មុនៗ​ផង​ដែរ។

បើ​តាមសេចក្ដី​រាយការណ៍​របស់​ Reuters នេះ មន្ទីរ​ប៉ង់តាកោណ​អាមេរិក​ក៏​បាន​ជូន​ដំណឹង​អំពី​សម​យុទ្ធ​យោធា​នេះ​ទៅ​កូរ៉េ​ខាង​ជើង​ផង​ដែរ​តាម​រយៈ​បញ្ជាការ​​ដ្ឋាន​អង្គការ​សហ​ប្រជាជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ