ការបំផ្ទុះគ្រាប់បែកនិងបាញ់កាំភ្លើងនៅខាងត្បូងប្រទេសថៃស្លាប់មនុស្ស២នាក់​

ការវាយប្រហារពីមនុស្សមួយក្រុមតាមរយៈការបំផ្ទុះគ្រាប់បែក និង បាញ់ប្រហារដោយកាំភ្លើងនៅភាគខាងត្បូងនៃប្រទេសថៃ កាលពីយប់ថ្ងៃពុធម្សិលមិញ បានបណ្តាលឲ្យមនុស្ស២ស្លាប់និង៣នាក់ផ្សេងទៀត​រងរបួស។​

មន្ត្រីជាន់ខ្ពស់យោធា បានថ្លែងថា ការវាយប្រហារនោះកើតឡើង​ចំនួន​១១កន្លែង នៅក្នុងខេត្តចំនួន​បី គឺខេត្ត ណារ៉ាត់ធីវ៉ាត់ ខេត្តប៉ាត់ណានី និងខេត្តសុងក្លា។ ខេត្តទាំងនេះស្ថិតនៅជាប់ព្រំដែននៃប្រទេសម៉ាឡេស៊ី ជាកន្លែងដែលអ្នកកាន់សាសនាឥស្លាមបះបោរផ្តាច់ខ្លួន​ធ្វើសកម្មភាព​ជាច្រើនទសវត្សរ៍មកហើយ។​

ការបះបោរនៅខេត្តភាគខាងត្បូងរបស់ថៃ បានបណ្តាលឲ្យមនុស្សជាង ៦៥០០នាក់​ បានស្លាប់ ក្នុងនោះភាគច្រើនគឺជាជនស៊ីវិល។ ហិង្សាចាប់ផ្តើមផ្ទុះឡើងខ្លាំងតាំងពីឆ្នាំ២០០៤ នៅមិនទាន់បានបញ្ចប់នៅឡើយ បើទោះបីជា មានការចរចាពីតំណាងរដ្ឋាភិបាលថៃជាមួយក្រុមបះបោរក៏ដោយ។​

ប្រទេសថៃគឺមានអ្នកកាន់សាសនាព្រះពុទ្ធភាគច្រើន ប៉ុន្តែនៅភាគខាងត្បូងអ្នកកាន់សាសនាឥស្លាមមានចំនួន​ច្រើនជាងអ្នកកាន់សាសនាព្រះពុទ្ធ។​ ការវាយប្រហារកាលពីយប់ថ្ងៃពុធម្សិលមិញគឺផ្តោតលើកងកម្លាំងប្រដាប់អាវុធ រួមទាំងនគរបាល និង កម្លាំងទាហាន។​

ទោះយ៉ាងណា រដ្ឋាភិបាលថៃមិនទាន់កំណត់មុខសញ្ញាថា ក្រុមណាមួយអ្នកបង្កការវាយប្រហារនេះនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ