វៀតណាមជួយកសាងមជ្ឈមណ្ឌលជាតិ​ស្តារនីតិសម្បទាអ្នកញៀនថ្នាំឲ្យកម្ពុជា​

អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជានិងវៀតណាម សន្យាពង្រឹងកិច្ចសហប្រតិបតិ្តការបន្ថែមទៀត ក្នុងការទប់ស្កាត់ ការចរាចរណ៍គ្រៀងញៀនឆ្លងកាត់ប្រទេសទាំងពីរ ហើយវៀតណាម​ក៏យល់ព្រមជួយកសាងមជ្ឈមណ្ឌលជាតិស្តារនីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។​​

ភាគីទាំងពីរកម្ពុជាដឹកនាំដោយលោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសមភាគីរបស់លោក​ខាង វៀតណាម​លោក​​វ៉ូ ឌឹកដាម បានជួបគ្នានៅទីក្រុងហាណូយ ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ខែមេសា។​នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​

លោក កែ គឹម យ៉ាន បានថ្លែងប្រាប់ភាគីវៀតណាមថា កម្ពុជា​ស្ថិតនៅជិតតំបន់ត្រីកោណមាស ជាតំបន់ចរាចរណ៍គ្រឿងញៀនខ្លាំង ធ្វើកម្ពុជាងាយក្លាយជាប្រទេសរងគ្រោះ។​

ក្នុងជំនួបនោះភាគីទាំងពីរបានឯកភាពគ្នា កសាងមជ្ឈមណ្ឌលជាតិស្តារនីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាដែលថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម បានឯកភាពជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលកម្ពុជាក្នុងការជួយកសាងមជ្ឈមណ្ឌលនេះ ពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែន ចំណុចក្រោយភាគីវៀតណាម​ជួយបណ្តុះបណ្តាល​ពង្រឹងសមត្ថភាពមន្ត្រីកម្ពុជាលើការអនុវត្តច្បាប់ និង ការងារព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ