ចិនកំពុងបង្ក្រាបអ្នកដែល Live រូបអាសអាភាសតាមអ៊ិនធើណែត

រដ្ឋអំណាចចិនកំពុងតែធ្វើយុទ្ធនាការបង្ក្រាបលើ អ្នកផ្សព្វផ្សាយ ឬ Live រូបភាព និង វិឌីអូអាសអាភាស តាមប្រព័ន្ធអ៊ិនធើណែត ដើម្បីទាក់ទាញអ្នកចូលមើលច្រើន ហើយទទួលបានផលចំណេញពីប្រព័ន្ធអ៊ិនធើណែតនោះ។​

តាមការចុះផ្សាយរបស់ទូរទស្សន៍ចិន ​CGTN បានឲ្យដឹងថា បច្ចុប្បន្នប្រព័ន្ធទូរសព្ទទំនើបកំពុងកើនឡើងនៅក្នុងប្រទេសចិន ហើយអ្នកប្រើប្រាស់ក៏បានទាញយកកម្មវិធីថ្មីៗកាន់តែច្រើនឡើង។ ស្របពេលជាមួយគ្នានោះ សកម្មភាពអ្នកដែលប្រមាញ់យករូបភាពស្រើបស្រាល ឬ រូបភាពអាសអាភាសរបស់ស្ត្រីក៏មានកាន់តែច្រើនផងដែរ។ អ្នកខ្លះប្រើប្រាស់រូបភាពអាសអាភាសទាំងនោះក្នុងគេហទំព័ររបស់ពួកគេ ដើម្បីទាក់ទាញ់អ្នកមើលដើម្បីទទួលបានចំណូលច្រើន។​

តាមការចុះផ្សាយរបស់ CGTN គឺរូបភាពអាសអាភាសជាច្រើន ដែលជំរុញឲ្យមានអារម្មណ៍ផ្លូវភេទជាច្រើន ត្រូវបានគេប្រមាញ់យកតាមរយៈការឆាតឆ្លើយឆ្លង ឬ ការទំនាក់​ទំនងគ្នាតាមវីឌីអូអនឡាញ ហើយពួកគេបានផ្តល់រូបអាក្រាតឲ្យគ្នាទៅវិញទៅមក។​

អាជ្ញាធរចិនឲ្យដឹងថា គេហទំព័រដែលផ្សព្វផ្សាយរូបភាពអាសអាភាសទាំងនោះគឺមនុស្សទូទៅងាយចូលមើល ហើយវាបានប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់ដែលមិនទាន់គ្រប់អាយុ។​

ជុំវិញបញ្ហារូបថតរូបអាក្រាតនៅតាមអ៊ិនធើណែតនេះ នៅក្នុងប្រទេសបង់ក្លាដេសកំពុងឈានដល់ចំណុចប្រកាសអាសន្ន ហើយរដ្ឋាភិបាលចាត់វិធានការទប់ស្គាត់ ដោយសារក្មេងស្រីជំទង់ជាច្រើនត្រូវបានគេបញ្ឆោតឲ្យថតរូបអាក្រាតតាមរយៈការឆាត ឬ វីឌីអូអនឡាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ