រដ្ឋមន្ត្រីការបរទេសអាមេរិក​ទស្សនកិច្ចព្រះវិហារឥស្លាមធំបំផុតលើពិភពលោកក្នុងប្រទេសឥណ្ឌូនេស៊ី

អនុប្រធានាធិបតីអាមេរិកលោក​ Mike Pence នឹងធ្វើដំណើរទស្សនកិច្ចនៅព្រះវិហារឥស្លាមដែលធំជាងគេនៅលើពិភពលោក​ស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃព្រហស្បតិ៍នេះ ដែលនេះជាកាយវិការបង្ហាញថា រដ្ឋការរបស់លោកត្រាំ កាន់បន្ថយការរើសអើងលើអ្នកកាន់សាសនាឥស្លាម។​

លោក Pence នឹងទៅបំពេញទស្សនកិច្ចនៅព្រះវិហារឥស្លាម Istiqlal ហើយក្នុងឱកាសនោះនិងមានការពិភាក្សាលើប្រធានបទជាច្រើន។​

ការធ្វើដំណើរបំពេញទស្សនកិច្ចរបស់លោក Pence នៅពេលនេះគឺ តំណាងឲ្យរដ្ឋការរបស់លោកត្រាំ ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយសាសនាឥស្លាម ចាប់តាំងពីលោកត្រាំចូលកាន់តំណែងដូច កាលពីលោក​បារ៉ាក់អូបាម៉ា និង ភរិយារបស់លោកទៅបំពេញទស្សនកិច្ចនៅទីនោះកាលពីឆ្នាំ២០១០ដែរ។​

ប្រជាពលរដ្ឋឥណ្ឌូនេស៊ីប្រមាណ​៩០%​ គឺស្មើនឹងប្រមាណ​២៥៥លាននាក់ កាន់សាសនាឥស្លាម។ ឥណ្ឌូនេស៊ីគឺជាប្រទេសដែលកាន់សាសនាឥស្លាមធំជាងគេនៅលើពិភពលោក។​

ក្រោយពេលឡើងកាន់តំណែងភ្លាមៗ លោកត្រាំ មានការព្រឈមមុខខ្លាំងជាមួយប្រទេសកាន់សាសនាឥស្លាម គឺបានហាមពលរដ្ឋពីប្រទេសចំនួន​៧ដែលកាន់សាសនាឥស្លាម មិនឲ្យចូលអាមេរិក​ បំរាមនេះនាំឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីប្រទេសកាន់សាសនាឥស្លាម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ