អ្នក​ដំណើរ​​ជាង​៣លាន​នាក់ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ​ក្នុង​ត្រី​មាសទី​១​ ឆ្នាំ​២០១៨

ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើ​ដំណើរ​មកកាន់​កម្ពុជា​តាម​ជើង​យន្ត​ហោះ ក្នុង​រយៈពេល​៣ខែ​ដើម​ឆ្នាំ​២០១៨​ ​មាន​ជាង​៣លាននាក់ កើនជាង​២៦​ភាគ​រយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន។

​របាយការណ៍​របស់ក្រុមហ៊ុនVinci  ដែលគ្រប់គ្រង អាកាសយានដ្ឋានកម្ពុជា​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ដែល​វី​អូ​ឌីទើបទទួល​បាន ឲ្យ​ដឹងថាការ​កើនឡើង​នៃ​អ្នក​ដំណើរ​នេះ​ដោយ​សារ​មាន​ក្រុម​ហ៊ុន​ហោះ​ហើរជា​ច្រើន​បាន​បើ​ក​ការ​ហោះ​ហើរ​មក​កម្ពុជា រួម​ទាំង​ការ​ហោះហើរ​ត្រង់​ពី​ប្រទេស​ចិន និង​ការ​កើន​ឡើង​នៃ​ការ​ហោះ​ហើរ​ក្នុង​ស្រុក​។

តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​កាលពី​ឆ្នាំ​២០១៧ អ្នក​ដំណើរ​អន្តរជាតិ​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​មាន​ប្រមាណ​៥,៦លាន​នាក់​ ដែល​កើន​ឡើង​ជិត​១២​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ