លោក រ៉ុង ឈុន ថាអាចនឹងបន្តការងារ គ.ជ.ប ទៀត បើតុលាការអនុវត្តច្បាប់ត្រឹមត្រូវ

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 4:13 PM | បទសម្ភាសន៍ | 0 | 12592 សមាជិកគជប លោក រ៉ុង ឈុន ដែលត្រូវបានជ្រើសរើសដោយ​គណបក្ស​សង្រ្គោះជាតិ​ ក្រោយពីមានកិច្ចព្រមព្រៀងនយោបាយ​

នៅសប្តាហ៍នេះមានព័ត៌មានថាសាលាដំបូងរាជធានីភ្នំពេញបានលើកយកសំណុំរឿងករណីហិង្សានៅផ្លូវវ៉េងស្រេងកាលពីដើមឆ្នាំ២០១៤ដែលចោទប្រកាន់ពាក់ព័ន្ធ លោក រ៉ុង ឈុន អតីតមេដឹកនាំសហជីពនោះ បញ្ជួនទៅឲ្យចៅក្រមជំនុំជម្រះ ប៉ុន្តែមិនទាន់កំណត់ពេលជាក់លាក់។

ក្រោយពីមានដំណឹងនេះមជ្ឈដ្ឋានជាច្រើនបានចាប់អារម្មណ៍ដោយសារតែពេលនេះ លោក រ៉ុង ឈុន គឺជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មកពីគណបក្សសង្រ្គោះជាតិ។

នៅក្នុងបទសម្ភាសន៍ជាមួយ VOD លោក រ៉ុង ឈុន សង្ឃឹមថា លោកអាចនឹងបន្តការងារគជបទៀត បើតុលាការកាត់សេចក្តីលើសំណុំរឿងលោកដោយអនុវត្តច្បាប់ត្រឹមត្រូវ។

សូមស្តាប់បទសម្ភាសន៍រវាង លោក អ៊ឹង ប៊ុនថន នៃ VOD និងលោក រ៉ុង ឈុន សមាជិក គ.ជ.ប៖

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required