បក្ស​នយោបាយ​ចាប់​ផ្ដើម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​នេះ

បក្សនយោបាយ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ បាន​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​នេះ​ហើយ ដោយ​គណបក្ស​នយោបាយ​ធំៗ បាន​ប្រមូល​សកម្មជន និង​អ្នក​គាំ​ទ្រ​របស់​ខ្លួន ដើម្បី​ដង្ហែ​ក្បួន​ឃោសនា​នៅ​ទូទាំង​ប្រទេស។

នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ សកម្មជន និង​អ្នក​គាំ​ទ្រ​​រាប់​ពាន់​នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ។ នេះ​បើ​ផ្អែក​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ផ្សាយ​បន្ត​ផ្ទាល់​អំពី​ការ​ប្រមូល​ផ្ដុំ​នេះ។

ចំណែក​ទំព័រ​ហ្វេសប៊ុក​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី ឯណោះ​វិញ បាន​បង្ហាញ​ក្រុម​សកម្មជន និង​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចំនួន​ដ៏​ច្រើន​កុះ​ករ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​សង្កាត់​ចាក់អង្រែក្រោម ក្នុង​ខណ្ឌ​មានជ័យ។

ការ​ឃោសនា​បោះ​ឆ្នោត ត្រូវ​បាន​កំណត់​ឲ្យ​ធ្វើ​រយៈ​ពេល១៤​ថ្ងៃ មុន​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី​០៤ មិថុនា​ខាង​មុខ​នេះ។ សូម​ជម្រាប​ប្រិយ​មិត្ត​អ្នក​ស្ដាប់​ថា នៅ​ថ្ងៃ​វីអូឌី​​នឹង​ផ្សាយ​ពិសេស​អំពី​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​នីមួយៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ