ហ្វីលីពីន​ថា ​ចិន​គំរាម​ធ្វើ​សង្គ្រាម​បើខ្លួន​​ខូង​យក​ប្រេង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ (ឆ្វេង​)​និង​ ​ប្រធានាធិបតី​ចិន​លោក​ ស៊ី ជិនពីង ​(រូបភាពពី​ Reuters)

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា សមភាគី​ចិន​ប្រធានាធិបតី ស៊ី ជិនពីង បាន​ព្រមាន​លោក​ថា នឹង​មាន​សង្គ្រាម ប្រសិន​បើ​ក្រុង​ម៉ានីល​ព្យាយាម​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ និង​ខូង​យក​ប្រេង​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្នុង​សុន្ទរកថា​ដែល​អាច​ធ្វើ​ឲ្យ​ចិន​មិន​សប្បាយ​ចិត្ត​នោះ លោក ឌូទើតេ បាន​ថ្លែង​វាយ​ប្រហារ​ទៅ​លើ​ក្រុម​អ្នក​រិះគន់​ក្នុង​ស្រុក ដែល​បាន​និយាយ​ថា លោក ឌូទើតេ មាន​ជំហរ​ទន់​ជ្រាយ​ជាមួយ​ក្រុង​ប៉េកាំង ដោយ​មិន​បាន​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​មជ្ឈត្តកម្ម​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ ដែល​បាន​សម្រេច​កាល​ពី​ឆ្នាំ​មុន ឲ្យ​ហ្វីលីពីន​ឈ្នះ​ក្ដី​នោះ។

លោក ឌូទើតេ និយាយ​ថា លោក​បាន​ពិភាក្សា​ជាមួយ​លោក ស៊ី នៅ​ពេល​មេដឹកនាំ​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក និង​ទទួល​បាន​ការ​ព្រមាន​យ៉ាង​មាំ ប៉ុន្តែ ប្រកប​ដោយ​មិត្តភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ