កូនក្រុម ឱក សុគន្ធកញ្ញា កាន់​ពាន​ The Voice Cambodia វគ្គ​២

នៅទីបំផុតការប្រកួតផ្ដាច់ព្រ័ត្ររបស់កម្មវិធី The Voice  Cambodia  វគ្គ២ ត្រូវបានបញ្ចប់ហើយ ដោយបេក្ខជន ថែល ថៃ ដែលជាអ្នកចម្រៀងអាជីពនៅក្នុងក្លិបមួយជាអ្នកទទួលចំណាត់ថ្នាក់លេខ១។ លោកត្រូវបានកម្មវិធីប្រកាសថាទទួលបានសារបោះឆ្នោតនាំមុខគេ បន្ទាប់ពីលោកបកស្រាយបទចម្រៀងជុំទី១ក៏ទទួលបានការកោតសរសើរថាច្រៀងបានល្អ និងការបកស្រាយជុំទី២ជាមួយCoach របស់ខ្លួន ក៏បេក្ខជនរូបនេះធ្វើបានល្អដូចគ្នា។ លោកជាបេក្ខភាពមកពីរាជធានីភ្នំពេញ មានវ័យ២៥ឆ្នាំ។ លោកបានសារភាពថាធ្លាប់ប្រឡូកក្នុងកម្មវិធីប្រឡងចម្រៀងច្រើនលើកមកហើយ ប៉ុន្តែទើបតែទទួលបានភាពល្បីល្បាញជាមួយវត្តមានបង្ហាញខ្លួនក្នុងកម្មវិធី The Voice Cambodia លើកនេះ។

លោកថែល ថៃ ត្រូវបានផលិតកម្មហង្សមាសប្រកាសអោយជាប់កុងត្រាដោយស្វ័យប្រវត្តិដោយតាមបទពិសោធន៍លោកនឹងមានបទចម្រៀងផ្ទាល់ខ្លួន នៅដើមឆ្នាំ២០១៧ដូចគ្នានឹងលោកប៊ុត សីហា ម្ចាស់ពានThe Voice Cambodia វគ្គ១ ដែលក្រោយជាប់ចំណាត់នៅអំឡុងខែមិថុនានេះនេះ ក៏ត្រូវបានចេញបទនៅដើមឆ្នាំបន្ទាប់។ លោកថែល ថៃ ត្រូវបានគេអះអាងថាជាតារាចម្រៀងដែលធ្លាប់មានវត្តមានលើឆាកទូរទស្សន៍យូរក្រែលហើយដែរ ប៉ុន្តែមកពីលោកមិនស្ថិតជាតារាចម្រៀងកុងត្រារបស់ផលិតកម្មណាមួយ ទើបទទួលបានឱកាសចូលប្រលងកម្មវិធី The Voice Cambodia ។ លោកក៏ជាសមាជិក The Voice ពិភពលោកទី២ បន្ទាប់ពីលោកប៊ុត សីហា ដែលបានក្លាយជាតារាល្បីបន្ទាប់ពីកាន់ពាន The Voice Cambodia វគ្គ១។ លោកទទួលបានទឹកប្រាក់១០០លានរៀល និងទទួលបានរង្វាន់ជាស្រាបៀរជាច្រើនកេស។ ក្នុងនោះបេក្ខជន បេក្ខជន៣រូបផ្សេងក៏ទទួលបានម្នាក់ៗចំនួន៨លានរៀល និង១ពាន់ដុល្លារផងដែរ ខណៈដែលពួកគេក៏ស្ថិតក្នុងជម្រើសត្រូវក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតករដូចគ្នា គឺ មិនខុសពីបេក្ខភាពThe Voice Cambodia ក្នុងវគ្គទី១។

ចំណាត់ថ្នាក់របស់លោកថែល ថៃ គឺមានន័យថា តារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា ជាអ្នកទទួលបានកិត្តិយសបន្ទាប់កូនក្រុមរបស់ខ្លួនបានក្លាយជាអ្នកលើកពាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ