ស្លាប់​មនុស្ស​៦​នាក់​ក្នុង​អំពើ​ហិង្សា​នៃ​ការ​តវ៉ា​របស់​គ្រូ​បង្រៀន​ម៉ិកស៊ិក

(រូបភាពពី BBC)

មនុស្ស៦នាក់ត្រូវបានគេសម្លាប់និងមនុស្ស៥០នាក់ទៀតរងរបួសនៅភាគខាងត្បូងប្រទេសម៉ិកស៊ិកនៅថ្ងៃនេះ នៅក្នុងការប៉ះទង្គិចរវាងក្រុមអ្នកតវ៉ាជាគ្រូបង្រៀននិងកម្លាំងនគរបាល។

សារព័ត៌មាន BBC បានផ្សាយថាអំពើហិង្សានេះបានកើតឡើងនៅរដ្ឋ Oaxaca ជាទីដែលមេដឹកនាំសហជីពល្បីពីររូបត្រូវបានគេចាប់ខ្លួនកាលពីសប្ដាហ៍មុន ដោយចោទប្រកាន់ពីបទពុករលួយ។

សមាជិកសហជីព CNTE ដែលមានប្រវត្តិជ្រុលនិយមបានបិទផ្លូវនានានៅភាគខាងត្បូងប្រទេសម៉ិកស៊ីកចាប់តាំងពីមេដឹកនាំសហជីពត្រូវបានគេចាប់ខ្លួន។

អាជ្ញាធរនិយាយថានគរបាលបានព្យាយាមបើកផ្លូវនៅពេលខ្មាន់កាំភ្លើងកំបាំងមុខបានចាប់ផ្ដើមបាញ់ប្រហារទៅលើភាគីទាំងសងខាងដើម្បីបង្កើនចលាចលនិងជម្លោះ។

ស្នងការសន្តិសុខជាតិម៉ិកស៊ិកបានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថានគរបាលដែលចូលរួមក្នុងប្រតិបត្តិការនៅជិតទីក្រុង Nochixtlan នោះមិនមានកាន់កាំភ្លើងនោះឡើយ។

ក្រុមហ៊ុនប្រេងរដ្ឋ Pemex បានព្រមានកាលពីសប្ដាហ៍មុនថាក្រុមហ៊ុននេះអាចនឹងបង្ខំចិត្តបិទរោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅតំបន់នោះប្រសិនបើផ្លូវធំតភ្ជាប់ទីក្រុង Oaxaca ទៅរដ្ឋធានីម៉ិកស៊ិកនៅតែបន្តបិទនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ