ស្តេចថៃ​កំពុងជួបបញ្ហាខ្លាំងករណីទឹកដក់ក្នុងខួរក្បាល

ព្រះមហាក្សត្រថៃ Bhumibol Adulyadej (រូបភាពពីសារព័ត៌មាន Anadolu)

ការិយាល័យព្រះបរមរាជវាំងឲ្យដឹងថាព្រះមហាក្សត្រថៃព្រះជន្ម៨៨ព្រះវស្សាកំពុងទទួលការព្យាបាលដើម្បីបង្កើនសារធាតុរាវនៅក្នុងខួរក្បាល បន្ទាប់ពីទទួលការពិនិត្យពីក្រុមគ្រូពេទ្យជំនាញពិនិត្យឃើញមានទឹក។

មន្ត្រីព្រះបរមរាជវាំងប្រកាសថាក្រុមគ្រូពេទ្យបានរកឃើញព្រះមហាក្សត្រ Bhumibol Adulyadej កំពុងមានបញ្ហាជំងឺទឹកដក់នៅក្នុងខួរក្បាល បន្ទាប់ពីពេទ្យបានពិនិត្យសុខភាពតាមការកំណត់កាលពីថ្ងៃទី១៤ខែមិថុនា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Anadolu។

ព្រះមហាក្សត្រទទួលការត្រួតពិនិត្យនិងព្យាបាលជាប្រចាំចាប់ពីព្រះអង្គទទួលចូលសម្រាកនៅមន្ទីរកាលពីឆ្នាំ២០០៩មកដើម្បីព្យាលបានជំងឺផ្តាសាយនិងរលាកសួត។

តាមសេចក្តីប្រកាសព័ត៌មានរបស់ព្រះបរមរាជវាំងថៃកាលពីថ្ងៃសៅរ៍គឺក្រុមគ្រួពេទ្យអាចមានលទ្ធភាពក្នុងបង្ហូរសារធាតុរាវចូលក្នុងខួរក្បាលតាមសរសៃតួចៗ ដើម្បីព្យាបាលទឹកក្នុងខួរក្បាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ