រាជវាំង​ថៃ​អះ​អាង​ថាសុខភាព​​ព្រះមហា​ក្សត្រ​ ភូមិបុល បាន​ប្រសើរ​ឡើង​វិញ

ព្រះមហាក្សត្រថៃ Bhumibol Adulyadej (រូបភាពពីសារព័ត៌មាន Anadolu)

ព្រះរាជវាំងថៃបានប្រកាសថាក្រុមវេជ្ជបណ្ឌិតបានបង្ហូរទឹកចេញពីក្បាលដែលបានដាក់សម្ពាធលើខួរក្បាលរបស់ព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ។

ទីភ្នាក់ងារព័ត៌មាន AP ដែលបានដកស្រង់ខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានពីព្រះបរមរាជវាំងនៅថ្ងៃអាទិត្យនេះបានរាយការណ៍ថាក្រុមវេជ្ជបណ្ឌិតពេញចិត្តទៅនឹងលទ្ធផលនៃការវះកាត់ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍កន្លងមក។

សេចក្ដីប្រកាសព័ត៌មាននោះបាននិយាយថាការឆ្លុះត្រួតពិនិត្យនិងលទ្ធផលដទៃទៀតបានបង្ហាញថាការព្យាបាលកាលពីថ្ងៃទី០៧ ខែមិថុនានេះ ដើម្បីសម្អាតសរសៃឈាមនោះបានទទួលជោគជ័យ ដើម្បីធ្វើឲ្យសាច់ដុំបេះដូងរបស់ព្រះអង្គធ្វើចលនាឡើងវិញ។

ព្រះមហាក្សត្រ ភូមិបុល ដែលជាក្សត្រសោយរាជ្យសម្បត្តិយូរជាងគេនៅលើពិភពលោក បានសម្រាកព្យាបាលសុខភាពទាក់ទងនឹងជរាភាពរបស់ទ្រង់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទ្រង់ពុំបានបង្ហាញព្រះកាយជាសាធារណៈចាប់តាំងពីខែមករាកន្លងមក។

សុខភាពរបស់ទ្រង់គឺជាក្ដីកង្វល់សម្រាប់ប្រទេសថៃដោយសារទ្រង់ត្រូវបានប្រជាជនថៃចាត់ទុកជានិមិត្តរូបនៃស្ថិរភាពជាតិនៅក្នុងរជ្ជកាល៧០ឆ្នាំរបស់ទ្រង់។ បុត្រារបស់ទ្រង់ វជ្ជរ៉ាឡុងកន ពុំទទួលបានការគោរពដូចនឹងបិតាព្រះអង្គនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ