កម្ពុជាស្នើ FBI ជួយបណ្តុះបណ្តាល​នគរបាល​១ឆ្នាំ២នាក់​

ដោយ លោក បូ សាវី​​ | ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោង 10:52 AM | ការអប់រំអភិបាលកិច្ចល្អ | 0 | 5503 រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ លោក ស ខេង

ក្រសួងមហាផ្ទៃ បានស្នើទៅការិយាល័យស៊ើបអង្កេតនៃរដ្ឋសហព័ន្ធរបស់អាមេរិក​ (FBI) ជួយទទួលយកនគរបាល​របស់កម្ពុជា​ទៅបណ្តុះបណ្តាល​ពង្រឹងជំនាញឲ្យបាន​យ៉ាងហោចណាស់ ២នាក់ ក្នុង១ឆ្នាំ។​

ការស្នើនេះ ធ្វើឡើងនៅក្នុងពិធីបើកសន្នីសីទអតីតបណ្ឌិតសភា FBI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី២០ ​ធ្វើឡើងនៅសៀមរាប កាលពីថ្ងៃចន្ទម្សិលមិញ។

ក្នុងពិធីបើកដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា​ចូលរួមដែរនោះ លោក ស ខេង បានស្នើឲ្យអាមេរិក​ទទួលយកនគរបាលកម្ពុជាទៅ បណ្តុះបណ្តាលជាមួយក្រុមFBI ឲ្យបាន១ឆ្នាំ២នាក់​ ដើម្បីពង្រឹងសមត្ថភាពថែរក្សាសន្តិសុខជូនពលរដ្ឋ។​

សន្និសីទនៅខេត្តសៀមរាបនេះ មានការចូលរួមពីកងកម្លាំងមកពីប្រទេសផ្សេងៗដែលធ្លាប់ចូលរួមជាមួយបណ្ឌិតសភាFBI មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក និង បណ្តាលប្រទេសជាច្រើនទៀតលើពិភពលោក។ សន្និសីទនេះ​ ចាប់ផ្តើមពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែមិថុនា។​

ចាប់តាំងពីឆ្នាំ១៩៩៦មក នគរបាលកម្ពុជាធ្លាប់ទទួលការបណ្តុះបណ្តាលពីបណ្ឌិតសភាFBI បានចំនួន​៨នាក់។ តាមគម្រោងនៅក្នុងកក្កដា ខាងមុនេះ អាមេរិកទទួលយកនគរបាលកម្ពុជា១រូបទៀតទៅបណ្តុះបណ្តាល៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required