ទាហាន​ហ្វីលីពីន​បើក​ប្រតិបត្តិការ​វាយ​បក​ដណ្ដើម​ទីក្រុង​ម៉ារ៉ាវី​​ចុង​រដូវ​បុណ្យ​រ៉ាំម៉ាដន

កង​ទ័ពនិង​យន្ត​ហោះ​ចម្បាំង​ហ្វីលីពីន បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​សឹក​ជា​ថ្មី​នៅ​ថ្ងៃ​នេះ ប្រឆាំង​នឹង​ពួក​បះ​បោរ​ឥស្លាម​ជ្រុល​និយម​នៅ​ទីក្រុង​ម៉ារ៉ាវី នៅ​ភាគ​ខាង​ត្បូង​ប្រទេស ដោយ​រំពឹង​ថា នឹង​ដណ្ដើម​កាន់​កាប់​ទីក្រុង​នេះ​ត្រឡប់​មក​វិញ​ ដើម្បី​បើក​ផ្លូវ​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​ស្រាយ​បួស​នៅ​ចុង​សប្ដាហ៍​នេះ។

ប្រតិបត្តិការ​វាយ​បក​នេះ កំពុង​កើត​ឡើង​ចំ​ពេល​ដែល​មាន​ក្ដី​បារម្ភ​ថា ពួក​បះបោរ​អាច​នឹង​បង្កើន​កងទ័ព​នៅ​ទីក្រុង​នេះ បន្ទាប់​ពី​ពិធី​បុណ្យ​ស្រាយ​បួស នៅ​ចុង​រដូវ​បុណ្យ​រ៉ាំម៉ាឌន។

ការ​វាយ​ប្រយុទ្ធ​គ្នា​នៅទីក្រុង​ម៉ារ៉ាវី បាន​ឈាន​ចូល​ដល់​សប្ដាហ៍​ទី​៥​ហើយ ហើយ​មនុស្ស​ជិត ៣៥០​នាក់​ហើយ​ត្រូវ​បាន​សម្លាប់។ ក្រុម​ពលរដ្ឋ​ដែល​រត់​ភៀស​ខ្លួន បាន​និយាយ​ថា ពួកគេ​ឃើញ​មនុស្ស​ស្លាប់​ជាច្រើន​នៅ​តាម​ផ្ទះ​បាក់​បែក ដែល​រង​គ្រាប់​បែក​ និង​ភ្លើង​ឆាប​ឆេះ។

អ្នក​នាំ​ពាក្យ​យោធា​ លោក Restituto Padilla បាន​ប្រាប់​ថា ប្រតិបត្តិការ​វាយ​បក​នេះ គឺ​ដើម្បី​វាយ​បើក​ផ្លូវ​យក​ទីក្រុង​ម៉ារ៉ាវី​នៅ​ចុង​រដូវ​បុណ្យ​រ៉ាំម៉ាឌន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ