មេដឹកនាំ​សិង្ហបុរី​សុំ​ទោស​ពលរដ្ឋ​ជុំ​វិញ​វិវាទ​ជាមួយ​បង​ប្អូន

នាយករដ្ឋ​មន្ត្រី​សិង្ហបុរី លោក លី សៀនឡុង បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដោយ​បាន​សុំ​ទោស​ពលរដ្ឋ​​សិង្ហបុរី​សម្រាប់​វិវាទ​រវាង​រូប​លោក​ជាមួយ​បង​ប្អូន​លោក ពាក់​ព័ន្ធ​នឹង​គេហដ្ឋាន​មួយ​កន្លែង​របស់​សព​ឪពុក​លោក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

លោក លី បាន​រៀប​រាប់​ថា លោក​សោក​ស្ដាយ​យ៉ាង​ជ្រាល​ជ្រៅ​ថា វិវាទ​នេះ​បាន​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​ប្រទេស និង​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​ទៅ​លើ​រដ្ឋាភិបាល។ លោក​បន្ត​ថា បញ្ហា​នេះ​មិន​បាន​ធ្វើ​ឲ្យ​រូប​លោក និង​គណៈរដ្ឋ​មន្ត្រី​របស់​លោក ឃ្លាត​ចាក​ពី​ការ​គ្រប់​គ្រង​ប្រទេស​នោះ​ឡើយ។

លោក លី ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា លោក​នឹង​ធ្វើ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដើម្បី​ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់ នៅ​ពេល​សភា​ប្រជុំ​នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ