បំផ្ទុះ​គ្រាប់​នៅ​ភាគ​ខាង​ត្បូង​ថៃ សម្លាប់​ទាហាន​៦​នាក់​

ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​កៀន​ផ្លូវ​ពី​សំណាក់​ជន​សង្ស័យ​ជា​ជន​បះ​បោរ​មូស្លីម​នៅ​ភាគ​ខាង​ត្បូង​ថៃ បាន​សម្លាប់​ទាហាន​ថៃ ៦​នាក់ និង​​ទាហាន ៤​នាក់​ទៀត​រង​របួស កាល​ពី​ថ្ងៃ​ម្សិល​មិញ នៅ​ខេត្ត​ផាត់តានី។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បាងកក ដែល​បាន​ដក​ស្រង់​សម្ដី​តម្រួត​ថៃ។

ការ​បះបោរ​ផ្ដាច់​ខ្លួន​​មាន​អាយុ​កាល​មួយ​ទសវត្សរ៍​មក​នេះ នៅ​តាម​ខេត្ត​សម្បូរ​ជន​មូស្លីម​នៅ​ខេត្ត​យ៉ាឡា ផាត់តានី និង​ណារ៉ាធីវ៉ាត់ បាន​សម្លាប់​មនុស្ស​ដល់​ជាង ៦៥០០​នាក់ ចាប់​តាំង​ពី​ឆ្នាំ​២០០៤។

មេ​តម្រួត​ថៃ​ប្រចាំ​ខេត្ត​ផាត់តានី បាន​និយាយ​ថា ការ​បំផ្ទុះ​គ្រាប់​បែក​ថ្មី​នេះ ត្រូវ​បាន​គេ​បង្កប់​នៅ​លើ​ផ្លូវ​មួយ​ខ្សែ ហើយ​បាន​ផ្ទុះ​ឡើង​នៅ​ពេល​ទាហាន​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អំឡុង​ពេល​ដើរ​ល្បាត។

ពុំ​មាន​នរណា​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហឹង្សា​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​​នោះ​ឡើយ។

ការ​បំផ្ទុះ​គ្រាប់​បែក​បង្កប់​នៅ​ក្នុង​រថយន្ត​កាល​ពី​ខែ​មុន ក៏​បាន​បង្ក​ឲ្យ​មនុស្ស​រាប់​សិប​នាក់​រង​របួស​ផង​ដែរ នៅ​ខាង​ក្រៅ​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​ទីរួម​ខេត្ត​ផាត់តានី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ