សង្គមស៊ីវិលថាការប្រែប្រួលអាសនៈឃុំសង្កាត់អាណត្តិថ្មីនឹងជះឥទ្ធិពលដល់ការធ្វើកំណែទម្រង់

អង្គការសង្គមស៊ីវិលមួយចំនួនលើកឡើងថា ការប្រែប្រួលអាសនៈឃុំ-សង្កាត់​​អា​ណត្តិ​ទី៤​នេះ នឹង​​​ជំ​រុញ​​​ឲ្យ​អ្ន​ក​នយោបាយប្រកួតគ្នាយកចិត្តពលរដ្ឋ ដើម្បីបា​នឈ្នះការ​បោះ​​​​ឆ្នោតជាតិ​​ឆ្នាំ​២០១៨។

តាមលទ្ធផលក្រៅផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី​៤នេះ ​គណប​ក្សប្រជាជន បាត់បង់តំណែង មេឃុំនិងចៅសង្កាត់សរុបអស់ជិត៥០០ ដែលចំនួននេះ​បានទៅ​​លើ​គ​ណ​បក្ស​​​​សង្គ្រោះជាតិដែលជាបក្សប្រឆាំង។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា ការ​ប្រែ​​​ប្រួ​​​​​លអាសនៈនៅថ្នាក់ឃុំសង្កាត់អាណត្តិនេះ លោកថាពលរដ្ឋជាម្ចាស់ឆ្នោតបានផ្តល់ដំបូន្មាន​​ថ្មីមួ​យទៀត ដល់បក្សកា​ន់​អំ​​​ណាច បន្ទាប់ពីបោះឆ្នោតជាតិឆ្នាំ២០១៣ ឲ្យពង្រឹងប្រសិ​ទ្ធភាពនៃកា​រដោះ​ស្រា​យប​ញ្ហារបស់ពួកគេ និងថាក៏ការជាកាសា​កល្បងទទួល​យកគោ​ល​​ន​​​យោ​​បាយបណ្តោះអាសន្នរបស់​ប​ក្សប្រឆាំងដែរ។

លោក មឿន តុលា ឲ្យដឹងទៀតថា កត្តាអ្នកធ្លាក់សំឡេងគាំទ្រនិងអ្នកកើនសំឡេងនៅពេលនេះ នឹងជំរុ​ញ​ឲ្យ​​​ពួ​កគេប្រកួតគេ ធ្វើកំណែទម្រុងយកចិត្តម្ចាស់ឆ្នោតកាន់តែខ្លាំង សម្រាប់ដណ្តើមកៅអីក្នុងរដ្ឋ​សភា ដើ​ម្បី​​​​​​បា​នកាន់អំណាចនៅឆ្នាំក្រោយនេះ។

បើ​​តា​​មលោក មឿន តុលា ផលប្រយោជន៍ដែ​លពលរដ្ឋទ​ទួលបានពី​ការប្រកួ​តប្រ​ជែងរបស់​អ្នក​នយោ​បា​យ ពីពេលនេះរហូតឆ្នាំ២០១៨នោះ សេវាសា​ធាណៈលឿន គ្មានអំ​ពើ​ពុ​ករលួយ គ្មានការប​ណ្តេ​ញ​ចេ​ញ​ទាំ​ង​​​​​បង្ខំ កាតម្លើង​ប្រាក់​ឈ្នួ​​លក​ម្មក​រ ប្រា​ក់​ខែដល់​មន្ត្រី​រាជការ គ្រូបង្រៀន និ​ង​កំ​​ណែ​ទម្រ​ង់ប្រ​ព័ន្ធ​យុត្តិ​ធម៌​ជា​ដើម។

លោកថា៖ «វិស័យកាត់ដេរមិនទាន់ដល់១៦០ដុល្លារ ប៉ុន្តែឥឡូវនេះឡើងដល់១៥៣ដុល្លារ។ ដូចនេះយើ​ងឃើញថាជា​គោលនយោបាយ របស់គណបក្សប្រឆាំងដែល​បានដាក់កាលពីឆ្នាំ២​០១៣កាលពីបោះ​ឆ្នោតជាតិ​។​​​​​ប្រទេសប្រ​ជាធិបតេយ្យគឺអញ្ចឹងឯង គេចង់ឲ្យអ្នកនយោ​បាយប្រកួតប្រជែងគ្នា​ដោយ​គោល​នយោបាយ ដល់ផលចំណេញ បានទៅលើប្រជាពលរដ្ឋ មិនមែនផល​ចំណេញបា​នទៅលើអ្នកន​យោបា​យ​​មួ​យពីរនោះទេ»។

អ្នកវិភាគនយោបាយវ័យក្មេង លោក ឆាំ ប៊ុនថេត លើកឡើងថា ចាប់ពីបោះឆ្នោតជាតិឆ្នាំ២០១៣មក បក្ស​កាន់អំណាច បានប្រឹងធ្វើកំណែទម្រង់ ជាច្រើន ដូចជាកំណែទម្រង់សេវាសាធាណៈ តម្លើងប្រាក់​ឈ្នួលក​ម្មករក្នុ​ង​វិស័​យ​កាត់ដេរ វិស័យសុខាភិបាល មន្ត្រីរាជការ និងថាថ្មីៗនេះបា​នប្រប្រាសតម្លើ​ងប្រា​ក់​ខែ ដល់​មន្ត្រី​ឃុំ សង្កាត់ ជាដើម បើទោះបីកំណែទម្រង់នោះមិនទាន់ឆ្លើយតបនឹងបញ្ហាពលរបស់ពលរដ្ឋក៏ដោយ។

លោក ឆាំ ប៊ុនថេត វិភាគថា ការប្រែប្រួលអាសនៈឃុំ សង្កាត់នៅពេលនេះ ហាក់បានបង្ហាញថា កំណែ​ទម្រ​ង់កា​ន់​តែ​មា​​នសន្ទុះ នៅពេល​ប​​ក្ស​កា​ន់អំ​ណាចកាន់តែធ្លាក់​ចុះប្រ​ជាប្រិ​​យភាព។

លោកថា៖ «ដល់ពេលសំឡេងមួយ នៅប្រកៀកប្រកិត[ជិតទាន់]​គ្នាអញ្ចឹងខ្ញុំថាធ្វើការងា​រមានប្រយោ​ជន៍ច្រើន សម្រាប់សង្គម។ ដូច្នេះល្អ ប្រសិនបើជាបន្តិចទៀត​ទៅមានបក្សទី៣​និងទី៤មក​ឈ្នះឆ្នោ​​តបំបែកកៅ​អី​បាន​ខ្លះ ហើយបំបែកកៅអីបក្សធំៗទាំងពីរនោះ ជាបីហើយកុំឲ្យបក្សទាំងពីរហ្នឹ​ងបានសំឡេ​ងស្នើ​ហ្នឹង​៥០​ភាគរយបូក១ខ្ញុំថាខ្មែររិតតែមានប្រយោជន៍ជាងហ្នឹងទៀត»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង លើកឡើ​ង ប្រ​ហា​​ក់​ប្រហែលដែរថា ការប្រែប្រួលអាសនៈនៅឃុំ សង្កាត់ពេលនេះ លោកថាជាបទពិសោធ របស់​បក្ស​កា​ន់អំណាច ក្នុងការពង្រឹងប្រសិទ្ធភាពដោះស្រាយ ដើម្បីឆ្លើយតបទៅនឹងបញ្ហា របស់ម្ចាស់ឆ្នោត។

លោកថា៖ «ការប្រែប្រួលអាសនៈហ្នឹងកម្រិតនៃការប្រកួតប្រជែងវាកាន់តែខ្ពស់។ កាលណាកម្រិតប្រកួតប្រជែងហ្នឹ​ងកាន់តែខ្ពស់វាធ្វើឲ្យគ​ណបក្សនយោបាយដែ​លចូលរួមប្រកួតប្រជែ​ងហ្នឹងគាត់ប្រឹងប្រែងធ្វើ​យ៉ាងណា​ដោះ​ស្រាយបញ្ហារបស់ពលរដ្ឋហ្នឹង ដើម្បីទាក់ទាញប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតជាតិ និងកា​របោះ​ឆ្នោ​​តក្រុ​មប្រឹ​ក្សាខាងមុខ[២០២២]ទៀត»។

យ៉ាងនេះក្តី អ្នកវិភាគលើកឡើងថា ការស្តាប្រជាប្រិយភាព របស់បក្សកាន់អំណាចឡើងវិញ ពួកគេថា គឺ​កា​រធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដពិតប្រាកដមួយ ដោយថាមិនត្រូវចាប់អ្នកគ្មានកំហុស យកទៅដាក់​គុក ក្រោមហេតុផលនយោបាយ ការដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រី គជប និង​​មន្ត្រី​ប​ក្ស​ប្រឆំា​​ងមួយចំនួន ដែលកំពុងជាប់ឃុំ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ