លិខិតមិត្តអ្នកអាន៖ តើបក្សសង្គ្រោះជាតិអាចឈ្នះឆ្នោតឬទេ នៅឆ្នាំក្រោយ?

ដោយ VOD Admin​​ | ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោង 10:22 AM | នយោបាយលិខិតមិត្តអ្នកអាន | 0 | 3618 CNRP opposition leaders Kem Sokha and Sam Rainsy in front of Angkor Wat in Siem Reap. Jul. 24, 2013 ©Erika Pineros

នៅពេលបោះឆ្នោតឃុំសង្កាត់ថ្មីៗនេះ នរណាទៅដែលអាចស្មានដឹងជាមុនថា គណបក្សសង្គ្រោះជាតិអាចនឹងកើន អាសនៈមេឃុំចៅសង្កាត់ពី៤០ ទៅដល់ជិត៥០០នោះ។ ត្បិតអីបក្សមួយនេះរងព្យុះទីហ្វុងនឹងព្យុះកំបុតត្បូងច្រើនឥតគណនាមែនទែនពីដៃគូប្រកួត​ មានជាអាទិ៏ ការបន្តឃុំខ្លួនតាមទំនើងចិត្តចំពោះសមាជិកខ្លួន ការបង្កើតច្បាប់រំលាយគណបក្ស ការបង្កើតបរិយកាសនយោបាយភ័យខ្លាចពីសង្គ្រាម ភាពមិនស្មើគ្នានៃប្រព័ន្ធផ្សព្វផ្សាយ នឹងមានករណីសំខាន់ជាច្រើនៗទៀត។ បើយោងតាមលទ្ធផលបណ្តោះអាសន្នរបស់គ.ជ.ប គណបក្សសង្គ្រោះជាតិនឹងគ្រប់គ្រងឃុំសង្កាត់ជិត៥០០ ខណៈគណបក្សប្រជាជនកម្ពុជា​បន្តគ្រប់គ្រង​ឃុំសង្កាត់១​ ០០០ស្តើងជាងដដែល។

តើគេអាចប្រៀបធៀបលទ្ធផលឆ្នោតឃុំសង្កាត់ថ្មីនេះ ទៅនឹងការបោះឆ្នោតជាតិឆ្នាំក្រោយដែលឬទេ? ចម្លើយ ពិតមែនហើយ គេអាច មិនតែប៉ុណ្ណោះ យើងក៏អាចយកលទ្ធផលកាលពីបោះឆ្នោតឆ្នាំ២០១៣ មកប្រៀបធៀបបានដែរ។ រំលឹកកាលពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ គណបក្សប្រជាជនទទួល បានអាសនៈសភាចំនួន៦៨ រីឯគណបក្សសង្គ្រោះជាតិទទួលបានអាសនៈសភាចំនួន៥៥។​ នៅក្រោយការបោះឆ្នោតថ្នាក់ជាតិគណបក្សទាំងពីរបានព្រមព្រៀងគ្នាបង្កើនអាសនៈសភាពី​ ១២៣ទៅ១២៥ ដោយបន្ថែម ២អាសនៈនៃមណ្ឌលខេត្តព្រះសីហនុ ដូច្នេះនៅពេលបោះឆ្នោតឆ្នាំ ២០១៨ គណបក្សនីមួយៗ ត្រូវការសំឡេងយ៉ាងតិចចំនួន ៦៣អាសនៈ ដើម្បីមានឱកាសដឹកនាំរដ្ឋាភិបាល នឹងមានសំឡេងភាគច្រើនដាច់ខាតក្នុងរដ្ឋសភាជាតិ។ តើរវាងគណបក្សសង្គ្រោះជាតិ នឹងគណបក្សប្រជាជនកម្ពុជាមួយណា ជាម្ចាស់ជើងឯកនៅឆ្នាំ២០១៨? មុននឹងគិតដល់ឆ្នាំ ២០១៨ យើងសូមរលឹកឡើងវិញត្រួសៗ ពីលទ្ធផលបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ក៏ដូចជាលើកមកប្រៀបធៀបទៅនឹងលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ថ្មីៗនេះផងដែរ។

  • លទ្ធផលផ្លូវការនៃការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣
មណ្ឌលខេត្តរាជធានី គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម ត្បួងឃ្មុំ ១០
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
ក្រចេះ
មណ្ឌលគិរី
ភ្នំពេញ
ព្រះវិហារ
ព្រៃវែង
ពោធិ៏សាត់
រតនគិរី
សៀមរាប
ព្រះសីហនុ
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
កែប
ប៉ៃលិន
ឧត្តរមានជ័យ

 

ជាសរុបគណបក្សប្រជាជនទទួលបាន ៦៨ នឹងគណបក្សសង្គ្រោះជាតិទទួលបាន ៥៥។

 

  • ខាងក្រោមនេះ គឺជាការយកនូវលទ្ឋផលថ្មីៗនៃការបោះឆ្នោតឃុំសង្កាត់ ទៅគណនាជាអាសនៈ

សភាសម្រាប់ឆ្នាំ២០១៨៖

មណ្ឌលខេត្តរាជធានី គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម ត្បួងឃ្មុំ ១០
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
ក្រចេះ
មណ្ឌលគិរី
ភ្នំពេញ
ព្រះវិហារ
ព្រៃវែង
ពោធិ៏សាត់
រតនគិរី
សៀមរាប
ព្រះសីហនុ
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
កែប
ប៉ៃលិន
ឧត្តរមានជ័យ

 

ជាសរុប ឧទាហរណ៏ គណបក្សប្រជាជនកម្ពុជាទទួលបាន៦៥ ចំនែកគណបក្សសង្គ្រោះជាតិទទួលបាន៦០អាសនៈសភា។ គណបក្សប្រជាជនថយ ៣ អាសនៈរីឯបក្សសង្គ្រោះជាតិកើន ៥ អាសនៈ ប៉ុន្តែនៅតែបន្តចាញ់បក្សកាន់អំណាច។

ជាការកត់សម្គាល់ បើតាមការប្រៀបធៀបនៃលទ្ធផលបណ្តោះអាសន្នឃុំសង្កាត់នេះ​បក្សសង្គ្រោះជាតិអាចនឹងកើនអាសនៈមួយចំនួនស្មើនឹងបក្សកាន់អំណាចដែលធ្លាប់បានចាញ់កន្លងមករួមមានមណ្ឌលខេត្តបន្ទាយមានជ័យ ៣ ទល់នឹង៣ បាត់ដំបង ៤ ទល់នឹង ៤ នឹងសៀមរាប ៣ ទល់នឹង ៣។

បក្សសង្គ្រោះជាតិ ក៏ប្រហែលនឹងអាចរក្សាអាសនៈ​បានដដែល​ចំពោះមណ្ឌល​ខេត្តរាជធានី​ដែលធ្លាប់ឈ្នះ​ហើយមានដូចជាខេត្តកំពង់ចាមនឹងត្បូងឃ្មុំ ១០ ទល់នឹង ៨ ព្រៃវែង ៦ ទល់នឹង ៥ កណ្តាល ៦ ទល់នឹង ៥​ នឹងចុងក្រោយរាជធានីភ្នំពេញ ៧ ទល់នឹង​ ៥។ ចំពោះមណ្ឌលខេត្តដែលមាន ១ អាសនៈ ជាប្រពៃណីគឺបក្សសង្គ្រោះជាតិ​បន្តចាញ់រាល់ការបោះឆ្នោតទាំងថ្នាក់ជាតិ នឹងថ្នាក់ឃុំសង្កាត់មានជាស្វ័យប្រវត្តិមណ្ឌលខេត្ត កោះកុង មណ្ឌលគិរី ព្រះវិហារ រតនគិរី ស្ទឹងត្រែង កែប ប៉ៃលិន ឧត្តរមានជ័យ។ ចំនែកមណ្ឌលខេត្តព្រះសីហនុ ដែលឥលូវមាន​ ៣ អាសនៈនៅពេលបោះឆ្នោតឆ្នាំ ២០១៨ខាងមុខបក្សសង្គ្រោះជាតិអាចនឹងទទួលបាន ១ អាសនៈ។

ថ្វីបើលទ្ធផលនេះគ្រាន់តែជាការវិភាគក្តី តែវានឹងអាចក្លាយជាការពិត​ប្រសិនបើបក្ស​សង្គ្រោះ​ជាតិ​គ្មានយុទ្ធសាស្ត្រស្លាប់រស់សំរាប់កំណែទម្រង់គណបក្សនោះ។

តើវាពិតជាមានឱសថទិព្វអ្វីទេ ដែលអាចជួយឲ្យ​មានការប្រែប្រួលលទ្ធផលឆ្នោតនៅពេលខាងមុខ? គោលនយោបាយនឹងជំហរគណបក្ស ជាចំនុចអាទិភាពមួយក្នុងការទាក់ទាញប្រជាប្រិយភាពពីពលរដ្ឋ ការចុះជួបពលរដ្ឋនៅតាមមូលដ្ឋានដោយផ្ទាល់ ស្តាប់ទុក្ខកង្វល់នឹងបញ្ហាប្រឈមរបស់ពួកគាត់ សុទ្ធសឹងតែជាការជួយបង្កើនសំឡេងគណបក្សប្រឆាំង ជាពិសេសពលរដ្ឋនៅតាមបណ្តាខេត្តដែលមានមួយអាសនៈ។ បន្ត នឹងពង្រឹងប្រធានក្រុមការងារ នឹងប្រធានបក្ស សមាជិកនៅតាមបណ្តាខេត្តរាជធានីដែលធ្លាប់ឈ្នះហើយ ឲ្យសកម្មនឹងមោះមុតជាងពីមុន១០០ដង ដើម្បីអាចស្រូបយកអាសនៈបន្ថែម។ ជួលបុគ្គលល្បីលំដាប់អន្តរជាតិ អ្នកជំនាញឬឯកទេសខាងផ្នែកនយោបាយអោយមកបណ្តុះបណ្តាលដល់ប្រធានក្រុមការងារ ប្រធានបក្សខេត្តរាជធានី ក្រុង​ស្រុកខណ្ឌ ឃុំសង្កាត់រៀងរាល់មួយខែម្តង ការសិក្សានឹងបំភ្លឺនូវអ្វីដែលជាចំនុចខ្លាំងនឹងចំនុចខ្សោយ គប្បីធ្វើ នឹងមិនធ្វើ។ លើកទឹកចិត្តដល់យុវជន ក្រុមឃោសនិកឲ្យផ្តល់នឹងពន្យល់សារនយោបាបឲ្យជ្រាបដល់ចិត្តនឹងបេះដូងពលរដ្ឋ។

ផ្លាស់ប្តូរតំណែង រឺពង្រឹងសមត្ថភាពដល់ ប្រធានក្រុមការងារ នឹងប្រធានបក្សនូវមណ្ឌលខេត្តដែលមាន ១ អាសនៈដោយជំនួសនូវបុគ្គលដែលមានប្រជាប្រិយភាព​ដែលមានការទទួលស្គាល់នឹងចាប់អារម្មណ៏ពីពលរដ្ឋ។ ជំរុញនឹងតស៊ូមតិដល់គ.ជ.ប ដោយស្នើឲ្យគ្រប់បក្សនយោបាយទាំងអស់ឲ្យមានសិទ្ធនឹងប្រតិបត្តិការទូទាំងប្រទេសដោយស្មើភាពគ្នា គ្មានការភ័យខ្លាច នឹងគំរាមកំហែង ផ្ញើសារឲ្យគ.ជ.ប ណែនាំដល់គ្រប់បក្សនយោបាយ​ ជាពិសេសបក្សប្រជាជនឲ្យ មានការផ្ទេរអំនាចដោយសន្តវិធីបើក្នុង ករណីចាញ់ការបោះឆ្នោត ឈ្នះដោយកិត្តិយស ចាញ់ដោយអស់ចិត្ត។ ល្គឹកណាបក្សសង្គ្រោះជាតិឈ្នះបានខ្លះ នៃខេត្តដែលមាន ១ អាសនៈ ហើយបានរក្សាអាសនៈដដែលចំពោះខេត្តដែលធ្លាប់ឈ្នះហើយ នោះអ្នកដែលលើកពានប្រាកដជាខ្លួនហើយ។

ចូរចាំថាការបោះឆ្នោតឆ្នាំក្រោយជាការបោះឆ្នោតស្លាប់រស់ ហើយយើងជឿថា ក្រុមដែលតែងតែគំរាមអំពីសង្គ្រាមនឹងមិនហ៊ានចេញទ័ពទេ ព្រោះពួកគេមិនចោលការិយាល័យ បន្ទប់គេងម៉ាស៊ីនត្រជាក់ឲ្យមូសស៊ីកណ្តាលព្រៃទេ។ សរុបមកវិញបក្សសង្គ្រោះជាតិគួរតែខិតខំប្រឹងប្រែងជំនះឧបសគ្គបន្តទៅទៀត ហើយជៀសវាងការមានមោទនភាពដោយមិនអើពើអ្វីឲ្យសោះ ថាខ្លួននឹងកើន ១៥ភាគរយបន្ថែមអីនោះ។ ត្រៀមខ្លួនដឹកនាំប្រទេស ប្រសិនបើរៀបជើងព្រួលគ្រប់គ្រាន់៕

ដោយ Kim Daegu

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required