ចិនគាំ​ទ្រ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ដ៏​ចម្រូង​ចម្រាស់​របស់​ហ្វីលីពីន

(រូបភាពពី AFP)

ប្រទេសចិនបានផ្ដល់ការគាំទ្រដល់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ចម្រូងចម្រាស់របស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលប្រតិបត្តិការនោះទទួលរងការរិះគន់ពីសំណាក់ក្រុមសិទ្ធិមនុស្ស។ ក្រុមសិទ្ធិមនុស្សប្រឆាំងនឹងប្រតិបត្តិការនេះ ដោយសារវាជំរុញឲ្យមានការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សេចក្ដីថ្លែងការណ៍ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល ដែលបានថ្លែងកាលពីថ្ងៃម្សិលមិញថា៖ «ប្រទេសចិនបានយល់ទាំងស្រុងថារដ្ឋាភិបាលហ្វីលីពីនក្រោមការដឹកនាំរបស់លោក Rodrigo Duterte បានផ្ដល់អាទិភាពលើការបង្ក្រាបបទល្មើសទាក់ទងនឹងគ្រឿងញៀន»។

ស្ថានទូតចិនបានបន្តថា៖ «ចិនយ៉ាងច្បាស់នូវឆន្ទៈរបស់ចិនចំពោះរដ្ឋាភិបាលថ្មី ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅក្នុងបញ្ហានេះ និងដាក់ចេញផែនការសកម្មភាពជាក់លាក់ជាមួយភាគីហ្វីលីពីន»។

លោក Duterte បានឡើងកាន់អំណាចកាលពីខែឧសភា បន្ទាប់ពីលោកសន្យាបង្ក្រាបគ្រឿងញៀន ហើយមនុស្សជិត២០០នាក់ហើយ ត្រូវបានគេបញ្ជាក់ថាត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរយៈពេល២ខែមកនេះ។

សេចក្ដីថ្លែងការណ៍របស់ស្ថានទូតចិនត្រូវបានធ្វើឡើងដោយមិនបានយោងទៅលើការសម្លាប់នោះឡើយ ដែលផ្ទុយទៅនឹងក្រុមសិទ្ធិមនុស្សជាតិនិងអន្តរជាតិដែលនិយាយថាការបង្ក្រាបបទល្មើសទាក់ទងនឹងគ្រឿងញៀនគឺជាការទទួលខុសត្រូវរួមរបស់ប្រទេសទាំងអស់នៅលើពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ