ហ្វីលីពីន​អះអាង​ថាពួក​ឧទ្ទាម​​មូស្លីម​ចាប់​ជំរិត​ជន​ជាតិ​ម៉ាឡេស៊ី​៥​នាក់

(រូបភាពពី AFP)

ទីប្រឹក្សាប្រធានាធិបតីហ្វីលីពីន លោក Jesus Dureza បានថ្លែងថានាវិកម៉ាឡេស៊ី៥នាក់ដែលកំពុងបាត់ខ្លួននៅដែនទឹក Sabah កាលពីថ្ងៃចន្ទកន្លងមកនោះត្រូវបានក្រុមឧទ្ទាមអាប៊ូសាយ៉ាស់ចាប់ជំរិត។

សារព័ត៌មាន Channel News Asia របស់សិង្ហបុរីបានដកស្រង់សម្ដីលោក Jesus Dureza ដែលបានថ្លែងថា លោកបានទទួលដំណឹងថាពួកឧទ្ទាម អាប៊ូ សាយ៉ាស់ បានចាប់ខ្លួនជនជាតិម៉ាឡេស៊ីលើសពី៥នាក់នៅស្រុក Lahad Datu។

អាជ្ញាធរម៉ាឡេស៊ីបានរកឃើញទូកគ្មានមនុស្សមួយគ្រឿងដែលម៉ាស៊ីននៅដំណើរការនៅឡើយ កាលពីថ្ងៃចន្ទកន្លងមកនៅក្នុងដែនទឹកស្រុក Lahad Datu។

ប៉ូលិសនៅរដ្ឋ Sabah បានថ្លែងកាលពីថ្ងៃម្សិលមិញថា លោកពុំអាចបញ្ជាក់បានទេអំពីទីតាំងរបស់មនុស្សទាំង៥នាក់នោះ ដោយបញ្ជាក់ថាក្រុមគ្រួសារនិងអាជ្ញាធរម៉ាឡេស៊ីពុំទទួលបានទូរស័ព្ទទាមទារលុយនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ