ពលរដ្ឋនៅខេត្តពោធិ៍សាត់សាទរ ប្រព័ន្ធធារាសាស្រ្តថ្មីសម្រាប់ធ្វើស្រែ

ដោយ VOD Admin​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 11:00 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 59

ពលរដ្ឋចំនួនពីរឃុំ នៅខេត្តពោធិ៍សាត់ សាទរចំពោះអាជ្ញាធរដែលបានអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តបឹងកន្សែង ដែលធ្វើឲ្យពួកគាត់មានទឹកសម្រាប់ធ្វើស្រែគ្រប់រដូវ។

នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៧ ប្រជាពលរដ្ឋដែលរស់នៅភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន បានឲ្យដឹងថា ពួកគាត់ពិតជាសម្បាយចិត្តខ្លាំងណាស់ ដែលមានប្រឡាយទឹកសម្រាប់បូមស្រោចស្របនៅលើផ្ទៃស្រែរបស់ពួកគាត់ ។

ប្រព័ន្ធធារាសាស្រ្តបឹងកន្សែង មានប្រវែងសរុបចំនួន ៤គីឡូម៉ែត្រ អាចផ្គត់ផ្តង់ទឹកសម្រាប់ស្រោចស្របនៅលើផ្ទៃដីស្រែរហូតដល់ទៅ​ ៨០០ហិកតា។

ប្រព័ន្ធធារាសាស្រ្តនេះ បានចែកចាយទៅចំនួនពីរកន្លែង គឺទីមួយ ពីប្រឡាយបឹងកន្សែង ទៅភូមិទួលស្នួល ឃុំស្វាយដូនកែវ  មានមានប្រវែង ២គីឡូម៉ែត្រ និងមួយកន្លែងទៀត ពីប្រឡាយបឹងកន្សែង ក្នុងភូមិរបោះរាំង ឃុំអូរតាប៉ោង មានប្រវែង ២គីឡូម៉ែត្រទៀត។

គួបញ្ជាក់ផងដែរថា ថវិកាដែលយកមកអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តខាងលើនេះ គឺទទួលបានការឧបត្ថមពីប្រជាពលរដ្ឋនិងរដ្ឋាភិបាល នៃប្រទេសជប៉ុន។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក នូន ឈឿន

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required