យុទ្ធនាការដង្ហែក្បួនផ្សព្វផ្សាយអំពីអនាម័យនិងសុខភាពនៅខេត្តកំពង់ឆ្នាំង

ដោយ VOD Admin​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 10:58 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 25

ព្រះចៅអធិការវត្តព្រះឥន្រ្ទកោសី បានដឹកនាំធ្វើយុទ្ធនាការដង្ហែក្បួនមួយនៅក្នុងសហគមន៍ ក្រោមប្រធានបទ អនាម័យនិងសុខភាព ដែលមានមនុស្សចូលរួមប្រមាណ ៤០០នាក់ ក្នុងគោលបំណងអំពាវនាវដល់ប្រជាពលរដ្ឋ​ឲ្យចូលរួមថែរក្សាអនាម័យ និងសំអាតសំរាមនៅជុំវិញមូលដ្ឋាន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព។

ការហែរក្បួននេះធ្វើឡើងនៅឃុំអញ្ជាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៧ ដែលមានការចូលរួមពីសំណាក់ ព្រះចៅអធិការវត្តឈូក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរផងដែរ។

គួបញ្ជាក់ផងដែរ ពិធីដង្ហែក្បួនខាងលើនេះគឺទទួលបានការឧបត្ថម្ភថវិកាពី អង្គការទស្សនៈពិភពលោក (WVC2)។

ដោយលោក គឹម សេង ខេត្តកំពង់ឆ្នាំង

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required