សហគមន៍កសិករ ប្រព័ន្ធអាងទឹកពន្លៃ រៀបចំស្តារនិងសំអាតប្រឡាយ

ដោយ VOD Admin​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 11:05 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 125

ពលរដ្ឋក្នុងសហគមន៍ចំនួន ១៩នាក់ ដឹកនាំដោយអនុប្រធានសហគមន៍លោក មើន នោរ ​បានចុះ​ ស្តារប្រឡាយទឹក ដែល​ចេញពីអាងពន្លៃ ​ទៅរកស្រែរបស់កសិករ ក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក ​ខេត្តបន្ទាយមានជ័យ នៅ​​​​​​​​​​​​​ថ្ងៃ អង្គារ ទី ១៨ ខែកក្តដា ឆ្នាំ ២០១៧ ​។

លោក មើន នោរ បានមានប្រសាសន៍ថា «យើងកាប់ឆ្ការវាឲ្យទឹកវាហូរលឿនជាងមុន កុំឲ្យខាតពេលក្នុងការយកទឹកចូលស្រែ”។ គាត់បន្តទៀតថា ពីមុនយើងខាតពេលច្រើនណាស់ក្នុងការយកទឹកចូលស្រែ ព្រោះប្រឡាយទឹកស្ទះទៅដោយស្មៅ ដែលដុះហុំព័ទ្ធ ពេញធ្វើឲ្យទឹកហូរយឺត មិនអាចហូរដល់ស្រែដែលនៅឆ្ងាយ។

សកម្មភាពនេះបានរៀបចំ និងជួយឧបត្ថម្ភថវិកាដោយអង្គការ ( វីអេសជី) ក្នុងគោលបំណងជួយសម្រួលនិងលើកកំពស់ជីវភាពរបស់ប្រជាកសិករ ក្នុងកាធ្វើកសិកម្មនិងថែរក្សាប្រព័ន្ធប្រឡាយទាំងមូល។

​រាយការណ៍ដោយពលរដ្ឋអ្នកសារពត៌មាន ខេត្តបន្ទាយមានជ័យ អ្នកស្រី ឆោម នីមល

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required