ក្រុមប្រឹក្សា​​វ័យចំណាស់​កំពុងជួបបញ្ហា​ចាប់យកចំណេះដឹង ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន

សមាជិកក្រុមប្រឹក្សាក្រុង និងស្រុក មួយចំនួនដែលមានវ័យចំណាស់ ជួបបញ្ហាក្នុងការចាប់យកចំណេះដឹង សម្រាប់ធ្វើការអភិវឌ្ឍន៍មូលដ្ឋាន។

នាយកប្រតិបត្តិអង្គការអនាគតកុមារ ដែលអនុវត្តន៍លើគម្រោងអភិបាលកិច្ចល្អ លោក ខែម សុខុន បានលើកឡើងថា ក្រុមប្រឹក្សា ស្រុក ក្រុងខ្លះ​ មានវ័យចំណាស់ ​គ្មានជំនាញលើការងារអភិវឌ្ឍន៍មូលដ្ឋាន ។ លោកថា ពេលខាងលោកផ្តល់វគ្គបណ្តុះបណ្តាលដល់ពួកគាត់ ឃើញថា ការទទួលបានចំណេះដឹងរបស់គាត់នៅមានកំរិតទាប។

«ខ្ញុំកំពុងគិតថា រកវិធីសាស្ត្រអី សម្រាប់ផ្តល់ចំណេះដឹងដល់ពួកគាត់ ដើម្បីឲ្យពួកគាត់ចាប់យកបាន»។ នេះគឺជាសម្តីរបស់លោក ខែម សុខុន នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានVOD នារសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៧  ​នៅការិយាល័យអង្គការ ពន្លឺកុមារ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

ក្រុមប្រឹក្សា ស្រុក ក្រុង មានតួនាទី សំខាន់ លើការងារអភិវឌ្ឍន៍មូលដ្ឋានដូចជា ចុះពិគ្រោះយោបល់មូលដ្ឋាន នឹងផ្សព្វផ្សាយព័ត៌មាន កសាងផែនការអភិវឌ្ឍន៍មូលដ្ឋាន គ្រប់គ្រង និងចាត់ចែងថវិកា​ឲ្យមានប្រសិទ្ធភាព តម្លាភាព ដូច្នេះក្រុមប្រឹក្សាត្រូវតែមានចំណេះដឹងទើបមូលដ្នានមានការអភិវឌ្ឍន៍លឿន។

រាយការណ៍ដោយពលរដ្ឋអ្នកសារពត៍មានខេត្តពោធិ៍សាត់ លោក នូ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។