មន្ត្រីរៀបចំសហគមន៍នៃមន្ទីរធនធានទឹកបង្រៀនកសិករ​ដោះស្រាយទំនាស់ក្នុងសហគមន៍

មន្ត្រីផ្នែករៀបចំសហគមន៍នៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបាន បើកវគ្គផ្សព្វផ្សាយពីការដោះស្រាយទំនាស់ដល់សហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រលំហាច ដែលមានគណៈកម្មការសហគមន៍​ចូលរួមសរុបចំនួន ៤១ នាក់ មកពី ស្រុកចំនួនបីគឺស្រុករលាប្អៀរ ស្រុកទឹកផុស និងស្រុកបរិបូណ៌នៅ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៧  នៅវត្តរវៀងជុំហៅ(វត្តអណ្ដូងរវៀង) ក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្ត​កំពង់ឆ្នាំង។

មេរៀនដែលមន្ត្រីផ្នែករៀបចំសហគមន៍ យកមកបង្រៀន រួមមាន ការស្វែងយល់អំពីទំនាស់ (តើទំនាស់ជាអ្វី?) ប្រភេទនៃទំនាស់ (វិជ្ជមាន និងអវិជ្ជមាន) និងរសម្រសម្រួលទំនាស់​ ដែលមានជាប្រភេទរូបមន្ត ឈ្នះចាញ់​​​  ចាញ់ចាញ់ និង ឈ្នះឈ្នះ។

រាយការណ៍ដោយពរដ្ឋអ្នកសារពត៌មានខេត្តកំពង់ឆ្នាំ លោក គិម សេង

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។