មេឃុំស្រ្តីទើបជាប់ឆ្នោតថ្មី ប្តេជ្ញារកទីផ្សារជូនពលរដ្ឋនិងបំបាត់អំពើពុករលួយ

ស្ត្រីជាមេឃុំ មួយរូបដែលទើបតែកាន់តំណែង​បានជាង១០ថ្ងៃបានប្ដេជ្ញា​​ថានឹងលុបបំបាត់អំពើពុករលួយ និង កាត់បន្ថយបញ្ហាចំណាកស្រុករបស់ប្រជាពលរដ្ឋ។​

មេឃុំថ្មីមក​ពីគណបក្សសង្រោះជាតិ អ្នកស្រី ឡាញ់ ថាវរី  ដែលទើបនឹងជាប់ឆ្នោតជាមេឃុំ នៅឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារពត៌មាន វីអូឌី(VOD) នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៧ ​នេះថា ប្រជាពលរដ្ឋដែលរស់នៅ​ក្នុងឃុំនេះមានចំនួនប្រហែល ២៥០០០នាក់ ដែលភាគច្រើនប្រកប​មុខរបរកសិកម្ម ​តែដោយកសិផលរបស់ពួកគាត់ ពេលប្រមូលបានលក់មិនចេញ គ្មានប្រាក់សងបំណុលគេ ​កសិករមួយចំនួនបានសម្រេចចិត្តធ្វើការចំណាកស្រុក។ លោកស្រីបន្តទៀតថា « ខ្ញុំនឹងរកទីផ្សារ ជូនកសិករឲ្យមានលំនឹង ដើម្បីកាត់បន្ថយការចំណាកស្រុករបស់ពួកគាត់»។​ ដោយឡែកអ្នកស្រីបញ្ជាក់បន្ថែម ទៅលើការយកកំរៃសេវា​សាធារណៈលើសពីក្រសួងបានកំណត់ថា គាត់​នឹងដោះស្រាយជួនភ្លាមប្រសិនបើមានករណី ​ ​ទាប្រាក់តម្លៃសេវា​សាធារណៈលើសពីការកំណត់របស់ក្រសួង​​​ ហើយលោកស្រី នឹងបំបាត់អំពើពុករលួយបន្តិចម្តង រហូតទាល់តែបាត់អស់៕

រាយការណ៍ដោយពលរដ្ឋសារពត៌មាន ខេត្តបន្ទាយមានជ័យ លោករឿន រ៉ាប

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។